(ភ្នំពេញ)៖ តាមរយៈទំព័រហ្វេសបុកផ្លូវការ របស់ក្រុមហ៊ុនសាមសុង ប្រចាំប្រទេសកម្ពុជា បានប្រកាសថ្លែងអំណរអរគុណ ដល់អតិថិជនដែលបានកម៉្មង់ទិញទុក កំពូលទូរស័ព្ទដៃស្មាតហ្វូន Galaxy NOTE 8 ដែលតែងតែជឿជាក់ផលិតផលសាមសុង ក៏ដូចជា Galaxy NOTE 8 ដែលជាទូរស័ព្ទល្អបំផុតប្រចាំឆ្នាំ ២០១៧។​

សម្រាប់កាលបរិច្ឆេទ ទទួលយកទូរស័ព្ទ Samsung Galaxy Note 8 គឺនៅថ្ងៃទី ២៩ កញ្ញា ២០១៧ សម្រាប់ អតិថិជន​នៅទីក្រុង ភ្នំពេញ និង​ ៣០ កញ្ញា ២០១៧ សម្រាប់អតិថិជននៅតាមបណ្តាខេត្ត នៅតាមបណ្តាដេប៉ូចែកចាយទូរស័ព្ទសាមសុងដែលខ្លួនបានទៅកក់ទុក។

អតិថិជនដែលកម៉្មង់ទិញទុកមុន កុំភ្លេចសួររកអត្ថប្រយោជន៍បន្ថែមដូចជា៖

*ការថែមជូនកាស Samsung U-Flex មួយដោយឥតគិតថ្លៃ
*ទទួលបានពី លេខពិសេស (Silver Number តម្លៃលេខ១២៩ ដុល្លា) ចំនួន១ ដោយឥតគិតថ្លៃ​ពីគម្រោង Smart ធំហ្មង
*តម្លៃទូរស័ព្ទនៅក្នុងពេលកម៉្មង់ទិញទុកមុន (Pre-order) គឺ ៩១៩ ដុល្លារ។

បន្ទាប់ពីការបើកសម្ពោធកំពូលទូរស័ព្ទ Galaxy NOTE 8 នាខែ សីហា កន្លងមក ទូរស័ព្ទដៃមួយនេះ ទទួលបានការគាំទ្រ និងចំណាប់អារម្មណ៍យ៉ាងវជ្ជមានក្រៃលែងពីសំណាក់ ក្រុមសារពត៌មានជាតិ និងអន្តរជាតិ, blogger, និងក្រុមបណ្តាញអ្នកថតរូបតាមទូរស័ព្ទដៃទៀតផង ដែលជាទូរស័ព្ទល្អបំផុតប្រចាំឆ្នាំ ២០១៧។

បញ្ចាប់ការទន្ទឹងរង់ចាំនេះ​ ហើយមកធ្វើការសាកល្បង និង មើលរូបរាងដោយផ្ទាល់ភ្នែក ពីភាពអស្ចារ្យ របស់កំពូលទូរស័ព្ទ Galaxy NOTE 8 នេះនៅតាមដេប៉ូចែកចាយ ទូរស័ព្ទដៃសាមសុងទូទាំងប្រទេសកម្ពុជា។

ក្រុមហ៊ុន Samsung Electronics Co., Ltd៖ Samsung Electronics Co., Ltd នាំជូននូវបទពិសោធន៍ថ្មីដល់ពិភពលោក និងអនាគតកាល ដែលពោរពេញទៅដោយគំនិត និងបច្ចេកវិទ្យាច្នៃប្រឌិត។ ក្រុមហ៊ុនសាមសុងកំពុងកៃច្នៃអភិវឌ្ឍទូរទស្សន៍ ទូរទឹកកក ម៉ាស៊ីនបោកគក់ ម៉ាស៊ីនត្រជាក់ ស្មាតហ្វូន ឧបករណ៍ពាក់លើរាងកាយ tablets កាមេរ៉ា ឧបករណ៍ប្រើប្រាស់នៅផ្ទះបែបឌីជីថល ឧបករណ៍ឨសថថ្នាំពេទ្យ ប្រព័ន្ធបណ្តាញផ្សេងៗ គ្រឿងបរិក្ខារចម្លងអគ្គីសនី និងគ្រឿងអំពូល LED ផងដែរ។ សម្រាប់ព័ត៌មានថ្មីៗ សូមចូលទៅកាន់ Samsung Newsroom នៅគេហទំព័រ http://news.samsung.com