(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧នេះ បានបង្គាប់ឱ្យគណបក្សខ្មែរសាធារណរដ្ឋ របស់កូនប្រុសលោក លន់ ឫទ្ធិ កូនប្រុសរបស់លោកសេនាប្រមុខ លន់ នល់ កែប្រែនូវកំហុសឆ្គង អំឡុងពេល៣០ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ នេះបើតាមលិខិតរបស់ សម្តេចក្រឡាហោម ស ខេង ផ្ញើជូនលោក  លន់ ឫទ្ធិ។

លិខិតរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ការធ្វើសមាហរណកម្ម រវាងគណបក្សខ្មែរសាធារណរដ្ឋ ជាមួយនឹងគនបក្សខេមរពន្លឺជាតិ និងការតែងតាំងមន្រ្តីជាន់ខ្ពស់របស់គណបក្ស បានអនុវត្តដោយបំពានទៅនឹងប្បញ្ញត្តិ មាត្រា១៩ថ្មី នៃច្បាប់ស្តីពីគណបក្សនយោបាយ។ ទន្ទឹមនឹងនេះ ក្រសួងមហាផ្ទៃ ក៏ពិនិត្យឃើញថា ខ្លឹមសារសេចក្តីប្រកាសរបស់គណបក្ស កន្លងមក ផ្ទុយទៅនឹងបទប្បញត្តិនៃច្បាប់ស្តីពីគណបក្សនយោបាយផងដែរ៕