(ភ្នំពេញ)៖ រដុ្ឋបាលខណ្ឌច្បារអំពៅ បានចេញសេចក្តីជូនដំណឹងមិនយកថ្លៃសេវានីត្យានុកូលកម្ម លើវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុយតិយភូមិ សម័យប្រឡងឆ្នាំ២០១៧ នៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ដើម្បីលើកទឹកចិត្ត ដល់សិស្សានុសិស្សដែលប្រឡងជាប់ទាំងអស់គ្នា។

តាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខណ្ឌច្បារអំពៅ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧នេះ ឲ្យដឹងថា រដ្ឋបាលខណ្ឌ នឹងផ្តល់សេវានីត្យានុកូលកម្មលើវញ្ញាបនបត្របណ្តោះអាសន្ន ជូនដោយឥតគិតថ្លៃលើសេវា នៅការិយាល័យច្រក ចេញចូលតែមួយរយៈពេល១០ថ្ងៃ គិតចាប់ពីថ្ងៃទី២៦ ខែកញ្ញា រហូតដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧។

សិស្សានុសិស្សអាចទទួលបាននូវសេវានីត្យានុកូលកម្មលើវិញ្ញាបនបត្របណ្តោះអាសន្នរបស់ខ្លួនចំនួន១០សន្លឹក។

សូមអានខ្លឹមសារនៃសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យដខូចខាងក្រោម៖