(ភ្នំពេញ)៖ នាយកដ្ឋានព័ត៌មាន នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានឲ្យដឹងនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧នេះថា សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូត២នាក់ ដែលចប់អាណត្តិចូលជួបសម្ដែងការគួរសមជំរាបលា នៅព្រឹកថ្ងៃទី២៩ ខែកញ្ញាស្អែកនេះ។
តាមសេចក្ដីជូនដំណឹងដែលអង្គភាព Fresh News ទទួលបានបញ្ជាក់ថា លោក ថាច់ ហ្សូ ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចប់អាណត្តិចូលជួបសម្ដែងការគួរសម និងជំរាបលា នាវេលាម៉ោង០៩ព្រឹក លុះដល់ម៉ោង១០ព្រឹក លោក ណាត់តាវុត ផូទីសារ៉ូ ឯកអគ្គរាជទូតថៃ ចប់អាណត្តិចូលជួបសម្ដែងការគួរសម និងជំរាបលាម្ដង៕