(ភ្នំពេញ)៖ Interbrand បានប្រកាសជាផ្លូវការថា ក្រុមហ៊ុនសាមសុង បានជាប់ចំណាត់ថ្នាក់លេខរៀងទី៦ ប្រចាំឆ្នាំ២០១៧ ជាមួយនឹងតម្លៃស្លាកយីហោ ៥៦.២ ពាន់លានដុល្លារ (កើនទ្បើង៩ភាគរយ ធៀបបើនឹងឆ្នាំមុន) ក្នុងបញ្ជី Interbrand របស់ខ្លួន ដែលផ្តល់ចំណាត់ថ្នាក់ឲ្យស្លាកយីហោល្បីៗបំផុតទូទាំងពិភពលោក ។

ដោយមានការរីកចម្រើន ឥតឈប់ឈរ ក្រុមហ៊ុនសាមសុង បានជាប់ចំណាត់ថ្នាក់ ក្នុងចំណោមស្លាកយីហោដ៏ល្បីបំផុតទាំង១០ ទូទាំងពិភពលោកក្នុងបញ្ជី Interbrand តាំងពីឆ្នាំ២០១២ រហូតដល់ ២០១៧ ។សមិទ្ធផលឆ្នាំនេះ ពិតជាមានភាពវិសេសវិសាល ដោយសារតែក្រុមហ៊ុនសាមសុង បានយកឈ្នះបញ្ហាមួយចំនួន ដែលបានជួយប្រទះកាលពីឆ្នាំមុនៗ។ តាមរយៈការវាយតម្លៃរបស់ Interbrand បានលើកទ្បើងថា ក្នុងចំណោមកត្តាជាច្រើន ដែលក្រុមហ៊ុនសាមសុង បានប្រឈមមុខដូចជា ការដោះស្រាយវិបត្តិរបស់ Galaxy Note7 ដោយសន្តិវិធី ការដាក់បង្ហាញផលិតផលថ្មីៗ និងការរីកលូតលាស់ផ្នែកហិរញ្ញវត្ថុ។

ជាពិសេសអាជីវកម្មទូរស័ព្ទ របស់ក្រុមហ៊ុនបានបង្ហាញពីភាពជាអ្នកដឹកនាំទីផ្សាររបស់ខ្លួន តាមរយៈការបង្ហាញទូរស័ព្ទ Galaxy S8 បានយ៉ាងជោគជ័យបំផុត។ ចំណែកឯ ការបែងចែកមេម៉ូរី បានធ្វើឲ្យទូរស័ព្ទសាមសុងដំណើរ ការបានយ៉ាងល្អ និងទទួលបានតម្លៃស្លាកយីហោខ្ពស់។ សម្រាប់អាជីវកម្ម គ្រឿងបរិក្ខារឌីជីថល សាមសុង បាននាំមកនូវផលិតផល និងបច្ចេកវិទ្យាថ្មីៗ ដែលទទួលបានពានរង្វាន់ ដូចជាទូទឹកកក Family Hub និងម៉ាស៊ីនបោកគក់ AddWash ។ ម្យ៉ាងវិញទៀតការបែងចែកអេក្រង់ បានបំបែកកំណត់ត្រាថ្មីក្នុងទីផ្សារទូរទស្សន៍ ជាមួយនឹងទូរទស្សន៍ទំនើប QLED TV ក៏ដូចជាទូរទស្សន៍បំពាក់នឹងស៊ុមអេក្រង់ The Frame សម្រាប់របៀបរស់នៅថ្មីក្នុងគេហដ្ឋាន។

លោក YH Lee នាយកប្រតិបត្តិផ្នែកទីផ្សារ របស់ក្រុមហ៊ុនសាមសុង បានមានប្រសាសន៍ថា៖ «ការខិតខំប្រឹងប្រែងរបស់យើង ដើម្បីឱ្យមានវឌ្ឍនភាព សម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ បានរួមចំណែកដល់ការកើនឡើង នៃតម្លៃស្លាកយីហោសាមសុង។ ចំណាត់ថ្នាក់របស់យើងនៅឆ្នាំនេះ គឺជាសញ្ញាវិជ្ជមានមួយ ដែលបង្ហាញថាកិច្ចប្រឹងប្រែង របស់យើងបានធ្វើឱ្យអ្នកប្រើប្រាស់ ទូទាំងសកលលោកទទួលទំនុកចិត្តទ្បើងវិញ»។

បញ្ជីរបស់ Interbrand ដែលផ្តល់ចំណាត់ថ្នាក់ឲ្យស្លាកយីហោល្បីៗបំផុត ទូទាំងពិភពលោកប្រចាំឆ្នាំ នឹងធ្វើការប្រកាស នៅមជ្ឈមណ្ឌលពាណិជ្ជកម្មពិភព លោកក្នុងទីក្រុងញូវយ៉ក នៅថ្ងៃទី២៧ ខែកញ្ញា២០១៧៕