(ភ្នំពេញ)៖ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងជីមិញ បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចវៀតណាម ជួយសង្គ្រោះស្ដ្រី​ខ្មែរ២នាក់ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ ដែលចាញ់បោកមេខ្យល់ ធ្វើដំណើរកាត់តាមប្រទេសវៀតណាម ដើម្បីទៅរៀបការជាមួយជនជាតិចិន។ នេះបើតាមសេចក្តីប្រកាសរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧នេះ។

ក្រសួងការបរទេស បានបញ្ជាក់ថា ស្ថានអគ្គកុងស៊ុលកម្ពុជា បានទទួលយកស្ដ្រីរងគ្រោះទាំង២នាក់ មកស្នាក់នៅបណ្ដោះអាសន្ននៅស្ថានអគ្គកុងស៊ុល ផ្ដល់អាហារបរិភោគគ្រប់គ្រាន់ ហើយបានជូនដំណើរពួកគេត្រឡប់មកកម្ពុជាវិញ តាមច្រកទ្វារព្រំដែនអន្ដរជាតិបាវិត-ម៉ុកបាយ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ និងបានប្រគល់ជូនអាជ្ញាធរកម្ពុជាផងដែរ៕

សូមអានសេចក្តីប្រកាសទាំងស្រុងនៅខាងក្រោមនេះ៖