(ភ្នំពេញ)៖ លោក អ៊ុំ ម៉ាន្នូរីន សមាជិកព្រឹទ្ធសភាកម្ពុជា និងជាបងប្រុសសម្តេចម៉ែ មុនិនាថ សីហនុ បានទទួលមរណភាព ដោយជរាពាធ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧នេះ ក្នុងជន្មាយុ៩៣ឆ្នាំ។ នេះបើតាមការប្រកាសរបស់ព្រឹទ្ធសភា។
ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ នៃព្រឹទ្ធសភាកម្ពុជា បានផ្ញើសាររំលែកទុក្ខក្រុមគ្រួសារសព លោក លោក អ៊ុំ ម៉ាន្នូរីន ដែលទទួលមរណភាព នៅវេលាម៉ោង៨៖៤៥នាទីព្រឹក នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧នេះ។
ខណៈពេលនេះ សពលោក អ៊ុំ ម៉ាន្នូរីន តម្កល់ធ្វើបុណ្យទក្ខិណានុប្បទាន តាមប្រពៃណី និងសាសនា នៅវត្តបទុវត្តី ស្ថិតនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ ក្រុងភ្នំពេញ ហើយពិធីដង្ហែសពនឹងប្រព្រឹត្តទៅនៅថ្ងៃទីអាទិត្យ ទី១ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង៧៖៣០នាទីព្រឹក ឆ្ពោះទោកាន់ឈាបនដ្ឋាន នៅទីលានមុខវត្តបុទុមវត្តី៕