(កណ្ដាល)៖ សេចក្ដីរាយការណ៍បានឲ្យដឹងថា នៅវេលាម៉ោងជាង១០ព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧នេះ បានដួលសន្លប់ចំនួន៣០នាក់ ជាបន្ដបន្ទាប់នៅរោងចក្រឥណ្ឌូច តំបន់7NG ភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

បើតាមសេចក្ដីរាយការណ៍ មូលហេតុដែលបណ្ដាលឲ្យកម្មករដួលសន្លប់នេះ មកពីមានក្លិនមិនល្អ ដែលសាយភាយនៅក្នុងរោងចក្រនោះ។ ក្រោយមានហេតុការណ៍នេះ ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ នៅមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាលផងដែរ។

សូមជម្រាបថា ចំនួនកម្មករនៅក្នុងរោងចក្រឥណ្ឌូចនេះ មាន១,៦០៥នាក់ ស្រី១,៤២៧នាក់៕​