(ភ្នំពេញ)៖ ក្រុមហ៊ុនសាមសុង បានននាំមកនូវផលិតផលដ៏ទំនើបរបស់ខ្លួន Connected TV គឺជាម៉ូដែលទូរទស្សន៍សាមសុង ដែលមិនមែនជាប្រភេទ Smart TV តែអាចភ្ជាប់ជាមួយទូរស័ព្ទដៃបាននឹងអាចធ្វើការបញ្ជា តាមទូរស័ព្ទបានយ៉ាងទំនើប និងអាចបញ្ជូនសំលេងពីទូរទស្សន៍មកទូរស័ព្ទដៃ ក៏បានជាពិសេសវាមានតម្លៃថោកទៀតផង។ការទស្សនាកម្មវិធីកម្សាន្តលើទូរស័ព្ទ ថេប្លេត ឬ កុំព្យូទ័រយួរដៃរបស់អ្នក នៅលើអេក្រង់ធំជាងមុន កំពុងតែទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពី សំណាក់អ្នកគាំទ្រផលិតផលសាមសុង។

វិធីសាស្រ្តដែលអ្នកប្រើនឹងអាស្រ័យលើអាយុ ម៉ូដែល និងប្រភេទទូរទស្សន៍ ថេប្លេតរបស់អ្នកស្មាតហ្វូនឬថេប្លេតម៉ាកសាមសុងភាគច្រើនមានបំពាក់ នូវលក្ខណៈពិសេសដែលអ្នកអាចប្រើដើម្បីតភ្ជាប់ដោយអាស្រ័យលើម៉ូដែលនៃទូរស័ព្ទរបស់អ្នក។ លក្ខណៈពិសេសនេះនឹងត្រូវបានគេហៅថា អេក្រង់បញ្ចាំង (Screen Mirroring, ទិដ្ឋភាពឆ្លាត (Smart View) ឬការតភ្ជាប់រហ័ស (Quick Connect) ដែលអ្នកនឹងអាចស្វែងរកវានៅក្នុងការ កំណត់ (Settings) ឬ ក្នុងម៉ឺនុយទាញចុះ (pull down menu)។

រីករាយជាមួយការកម្សាន្តចម្រុះជាមួយគុណភាពរូបភាពកម្រិត Full HD ម៉ត់ច្បាស់ស្រឡះត្រជាក់ភ្នែកជាមួយការភ្ជាប់ដ៏ងាយស្រួល និងឆាប់រហ័ស។ ម្យ៉ាងទៀតវាផ្តល់សម្លេងច្បាស់ល្អជាមួយឧបករណ៍បំពងសម្លេង Bluetooth ប្រកបដោយគុណភាពខ្ពស់ដែលអាចភ្ជាប់ជាមួយ ទូរទស្សន៍ សាមសុង ដើម្បីកម្សាន្តសប្បាយជាមួយកម្មវិធីដ៏ទំនើបៗ។

ហើយអ្វីដែលកាន់តែពិសេសជាងនេះទៅទៀត គឺអ្នកអាចចែករំលែក ខ្សែភាពយន្ត ចម្រៀង រូបភាព ឬកម្មវិធីកម្សាន្តផ្សេងទៀត ទៅក្នុងទូរទស្សន៍ របស់អ្នក ដោយគ្រាន់តែភ្ជាប់តាមរយៈខ្សែ USB តែប៉ុណ្ណោះ។

ក្រុមហ៊ុន Samsung Electronics Co., Ltd Samsung Electronics Co., Ltd នាំជូននូវបទពិសោធន៍ថ្មីដល់ពិភពលោក និងអនាគតកាល ដែលពោរពេញទៅដោយគំនិត និងបច្ចេកវិទ្យាច្នៃប្រឌិត។ ក្រុមហ៊ុនសាមសុងកំពុងកៃច្នៃអភិវឌ្ឍទូរទស្សន៍ ទូរទឹកកក ម៉ាស៊ីនបោកគក់ ម៉ាស៊ីនត្រជាក់ ស្មាតហ្វូន ឧបករណ៍ពាក់លើរាងកាយ tablets កាមេរ៉ា ឧបករណ៍ប្រើប្រាស់នៅផ្ទះបែបឌីជីថល ឧបករណ៍ឱសថថ្នាំពេទ្យ ប្រព័ន្ធបណ្តាញផ្សេងៗ គ្រឿងបរិក្ខារចម្លងអគ្គីសនី និងគ្រឿងអំពូល LED ផងដែរ។

សម្រាប់ព័ត៌មានថ្មីៗ សូមចូលទៅកាន់ Samsung Newsroom នៅគេហទំព័រ http://news.samsung.com