(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ចេញសេចក្ដីសម្រេចផ្លាស់ប្ដូរភារកិច្ច ប្រធានផ្សារ២រូប ដោយកំណត់ឲ្យប្រធានផ្សារដេប៉ូ ទៅធ្វើជាប្រធានផ្សារដើមគរ ហើយប្រធានផ្សារដើមគរ ត្រូវមកធ្វើជាប្រធានផ្សារដេប៉ូវិញ។

តាមសេចក្ដីសម្រេចរបស់​អភិបាលរាជធានីភ្នំពេញ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧នេះ បញ្ជាក់យ៉ាងដូច្នេះថា «លោក សេង សារ៉ន ពីប្រធានគណៈគ្រប់គ្រងផ្សារដើមគរ មកជាប្រធានគណៈគ្រប់គ្រងផ្សារដេប៉ូ និងលោក ឈួន ឆាយារិទ្ធ ពីប្រធានគណៈគ្រប់គ្រងផ្សារដេប៉ូ មកជាប្រធានគណៈគ្រប់គ្រងផ្សារដើមគរ»។

សូមខ្លឹមសារលម្អិត នៃសេចក្ដីសម្រេចដែលមានទាំងស្រុងនៅក្រោមនេះ៖