(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ដោយ៖ លោក ពេជ្រ ប៊ុនសាយ, កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, លោក សៀរ សៀកឡេង, លោក ហួន លីហួ, លោក ជួរ លឹមហួត៖

* ព័ត៌មានជាតិ (Cambodia News)

១៖ សម្តេចតេជោ ហ៊ុន សែន អញ្ជើញអគ្គរដ្ឋទូតអាមេរិកទៅមើលគ្រាប់បែកគីមីនៅស្វាយរៀង និងឲ្យគិតពីគ្រាប់បែក លើដីកម្ពុជា កុំគិតតែឆ្អឹងទាហាន និងបំណុល

២៖ អភិបាលខេត្តស្វាយរៀង៖ គ្រាប់បែកគីមីដ៏គ្រោះថ្នាក់របស់អាមេរិកនៅខេត្តស្វាយរៀង បានគំរាមកំហែង ធ្វើឲ្យប្រជាពលរដ្ឋពិបាកដកដង្ហើម និងឡើងកន្ទួលរមាស់ស្បែក

៣៖ សម្រែកប្រជាពលរដ្ឋ៖ គ្រាប់បែកគីមីដ៏សាហាវនៅលើទឹកដីខ្មែរ គឺជាកម្មសិទ្ធផ្តាច់មុខរបស់មហាអំណាចអាមេរិក ពលរដ្ឋស្លូតត្រង់ខ្មែរសូមអង្វរមេត្តាយកចេញទៅវិញផង

៤៖ សម្តេចតេជោ ហ៊ុន សែន៖ ប្រសិនបើអភិបាលកិច្ចស្មោកគ្រោក ដូចមនុស្សមួយចំនួននិទាន ប្រហែលជាសេដ្ឋកិច្ចកម្ពុជា មិនមានកំណើនថេរ៧ភាគរយ ២០ឆ្នាំជាប់គ្នានោះទេ!

៥៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ម្ចាស់ក្រុមហ៊ុនអនុញ្ញាតឲ្យនារីខ្មែរ-ឥស្លាម ចូលធ្វើការដោយស្លៀកសម្លៀកបំពាក់ប្រពៃណីរបស់ពួកគេ

៦៖ ក្រសួងការងារ ជូនដំណឹងដល់រោងចក្រសហគ្រាស ត្រូវអនុញ្ញាតឲ្យកម្មករនិយោជិត ដែលជាស្ដ្រីខ្មែរឥស្លាម ប្រើប្រាស់សម្លៀកបំពាក់ តាមបែបប្រពៃណីមកបំពេញការងារ

៧៖ សម្ដេចតេជោ ហ៊ុន សែន ស្នើស្ថាប័នរដ្ឋ-ឯកជនចូលរួមអភិវឌ្ឍន៍វិស័យទេសចរណ៍ឲ្យបានសកម្ម ដើម្បីជំរុញចលនាទេសចរណ៍ក្នុងស្រុក និងអន្តរជាតិ

៨៖ ក្រុមមេធាវីការពារក្ដីលោក កឹម សុខា សម្រេចនឹងដាក់ពាក្យប្តឹងសាទុក្ខទៅ តុលាការកំពូល បន្តទៀត

៩៖ រដ្ឋបាលរាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យរថយន្តដឹកទំនិញធំៗ ឆ្លងកាត់ស្ពានជ្រោយចង្វារ ចាប់ពីថ្ងៃទី០១ ខែតុលា រហូតដល់ស្ពានជួសជុលចប់

១០៖ ក្រសួងការងារជូនដំណឹងដល់រោងចក្រ សហគ្រាស ត្រូវអនុញ្ញាតឲ្យស្រ្តីមានផ្ទៃពោះ ចេញពីធ្វើការមុន ម៉ោងយ៉ាងតិច ១៥នាទី

* ព័ត៌មានអន្តរជាតិ (World News)

១៖ តុលាការកំពូលថៃចេញសាលក្រម «ផ្តន្ទាទោស លោកស្រី យីងឡាក់ ដាក់ពន្ធនាគារ ០៥ឆ្នាំ» ជុំវិញការក្លែងបន្លំកម្មវិធីទិញស្រូវ!

២៖ អង្គការសិទ្ធិមនុស្សអន្តរជាតិ ចោទប្រទេសមីយ៉ាន់ម៉ាថា កំពុងប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ

៣៖ CEO ក្រុមហ៊ុន Equifax លាលែងពីតំណែង ក្រោយការបែកធ្លាយទិន្នន័យ ឯកជនរបស់ពលរដ្ឋអាមេរិក ជាង១៤៣លាននាក់

៤៖ រ៉ុក្កែតជាច្រើនគ្រាប់ «ធ្លាក់ក្បែរព្រលានយន្តហោះទីក្រុងកាប៊ុល» ប៉ុន្មានម៉ោងក្រោយរដ្ឋមន្ត្រីការពារជាតិអាមេរិក មកទស្សនកិច្ចស្ងាត់ៗ! ៕