(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានឹងអញ្ជើញចែកសញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យចេនឡា នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។

លោក រស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា និស្សិតសាកលវិទ្យាល័យចេនឡា ដែលនឹងទទួលបានសញ្ញាបត្រ នៅថ្ងៃស្អែកនេះ មានចំនួនសរុប ២៨៣៨ នាក់ ក្នុងនេះមាននារី ១ ៥៨៧ នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យនូវថ្នាក់បរិញ្ញាបត្ររងថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅក្នុងឆ្នាំសិក្សាពី ២០១២ ដល់ឆ្នាំ២០១៦ ។

លោកបានបញ្ជាក់ទៀតថា ក្នុងចំណោមនិស្សិតដែលទទួលសញ្ញាបត្រនោះ ក៏មាននិស្សិថ្នាក់បរិញ្ញាបត្រ ផែ្នកអាហារូបករណ៍របស់សម្តេចអគ្គមហាសេនាបតីតេជោ និងសមេ្តចកិតិ្តព្រឹទ្ធបណ្ឌិត ចំនួន១២២ នាក់ និងនារី ៤៩នាក់៕