Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រថយន្តពិសោធន៍ចល័តរបស់អគ្គនាយកដ្ឋានកាំកុងត្រូល ត្រួតពិនិត្យរកសារធាតុពុល និងសារធាតុគីមីលើបន្លែ ផ្លែឈើ ត្រីសាច់ នៅច្រកព្រំដែនអន្តរជាតិ ត្រពាំងស្រែ និងផ្សារស្នួល

27-09-2017 18:14

(ក្រចេះ)៖ មន្រ្តីកាំកុងត្រូលសាខាខេត្តក្រចេះ នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ បានសហការជាមួយអាជ្ញាធរស្រុកស្នួល​ និងកម្លាំងចម្រុះប្រចាំច្រកព្រំដែនអន្តរជាតិ ត្រពាំងស្រែ ដោយមានការចូលរួម ចុះផ្ទាល់ពីក្រុមការងារឡានមន្ទីរពិសោធន៍ចលត័របស់អគ្គនាយកដ្ឋានកាំកុងត្រូល ដឹកនាំដោយ លោក លាង បូរ៉ា ប្រធានសាខាកាំកុងត្រូលខេត្តក្រចេះ បានធ្វើការចុះត្រួតពិនិត្យ បន្លែ ផ្លែឈើ ដែលអាជីវករនាំចូលពីប្រទេសវៀតណាម មកចែកចាយក្នុងផ្សារទូទាំងស្រុកស្នួល។

មន្រ្តីកាំកុងត្រូលសាខាខេត្តក្រចេះ បានឲ្យដឹងថា សកម្មភាពត្រួតពិនិត្យបន្លែផ្លែឈើ ដែលក្រុមអាជីវករដឹកតាមរម៉កម៉ូតូនៅព្រឹកថ្ងៃទី២៧ ខែកញ្ញានេះ មន្រ្តីជំនាញបានយកបន្លែផ្លែឈើជាច្រើនប្រភេទប្រមាណជិត២០មុខ បានធ្វើការពិនិត្យ ដោយម៉ាស៊ីនបច្ចេកវិឡាទំនើប និងអនុវត្តដោយមន្រ្តីជំនាញបច្ចេកទេសឡាបូអស់រយៈពេលជាច្រើនម៉ោងនៅនឹងកន្លែង ជាក់ស្ដែង លទ្ធផលក្រោយពីពិនិត្យឃើញថា បន្លែ ផ្លែឈើ មិនមានផ្ទុកសារធាតុគីមីទេ ឬសាធាតុផ្សំអ្វីឡើយ​ ហើយប្រជាពលរដ្ឋហូបមិនប៉ះពាល់សុខភាពនោះទេ។

ក្នុងការចុះណែនាំ និងយកសំណាកបន្លែ ផ្លែឈើ ត្រីសាច់ទៅពិនិត្យនោះ លោក គង់ គឹមនី អភិបាលស្រុកស្នួល និងលោក លាង បូរ៉ា សម្ដែងការត្រេកអរ ជាមួយនិងការយល់ដឹង របស់អាជីវករ និងពលរដ្ឋរស់ក្នុងមូលដ្ឋាន ដែលយលដឹងអំពីសុខភាព ដោយមិនលក់របស់របរហូបចុក ដែលមានផ្ទុកសារធាតុគីមី។

មន្រ្តីជំនាញបន្ដទៀតថា ក្រុមកាងារជំនាញ និងរថយន្ដមន្ទីរពិសោធន៍ បានត្រួតពិនិត្យដល់ទីតាំងចែកចាយ លក់ដូរបន្លែ ផ្លែឈើ ត្រីសាច់ នៅផ្សារស្នួល ក្រុមមន្រ្តីជំនាញបានយកបន្លែ ផ្លែឈើ ត្រីសាច់ចំនួន១៩មុខ មកពិនិត្យដោយម៉ាស៊ីនស្វាយប្រវិត្តិ ដើម្បីស្វែករកសារធាតុពុល និងសារធាតុគីមី ឲ្យកាន់តែច្បាស់លាស់ និងបង្កើនភាពជឿជាក់ឲ្យកាន់តែខ្លាំងសម្រាប់អ្នកប្រើបាស់ ប៉ុន្តែពិនិត្យរកមិនឃើញមានសារធាតុគីមីនោះទេ។

ជាមួយគ្នានេះ លោក គង់ គឹមនី អភិបាលស្រុកស្នួល បានណែនាំ និងពន្យល់ដល់បងប្អូនអាជីវករបន្ថែមទៀត ពីផលប៉ះពាល់នៃលក់បន្លែ ផ្លែឈើ ត្រីសាច់​ ដែលមានសារធាតុពុល និងសារធាតុគីមី ដល់អ្នកប្រើប្រាស់ ហើយឃើញថាបងប្អូនអាជីវករ មានការយល់ដឹងច្រើន មិនយកបន្លែ ផ្លែឈើ ត្រីសាច់ ដែលមានសារធាតុគីមី មកលក់ទៀតទេ ក្រោយពីមន្រ្តីជំនាញចុះពន្យល់ ជាច្រើនលើក ច្រើនសាររួចមក៕