(ភ្នំពេញ)៖ ក្រុមហ៊ុនផ្តល់សេវាកម្មថតរូប Pre-wedding ថតរូបអាពាហ៍ពិពាហ៍ សំអាងការ និង ច្នៃម៉ូដ ធៀបការ និង កាដូអាពាហ៍ពិពាហ៍ សរុប៣០ក្រុមហ៊ុន នឹងធ្វើការបញ្ចុះតម្លៃលើកញ្ចប់សេវាកម្មសម្រាប់គូស្នេហ៍ ដែលនឹងរៀបការនាដូវកាលថ្មីនេះ។

កម្មវិធី Wedding Discount Corner នឹងប្រព្រឹត្តិទៅនាចុងសប្តាហ៍នេះ ពីថ្ងៃ៣០ ខែកញ្ញា ដល់០១ ខែតុលា ឆ្នាំ២០១៧ ពីម៉ោង១០ព្រឹក ដល់ម៉ោង៨យប់ នាផ្សារទំនើប Exchange Square ដែលស្ថិតនៅក្រោយស្ថានទូតអាមេរិក និង ជាប់សួនប្រជាធិបតេយ្យ។ ជាមួយការបញ្ចុះតម្លៃពី ១០% ទៅ ៣០% ក្រុមហ៊ុនដែលបម្រើសេវាកម្មពាក់ព័ន្ធ នឹងការរៀបចំអាពាហ៍ពិពាហ៍ នឹងបង្ហាញកញ្ចប់សេវាកម្ម និង ផលិតផលថ្មី ចុងក្រោយបង្អស់ ជាមួយការផ្តល់ប្រឹក្សាដល់គូស្នេហ៍ថ្មីស្របទៅតាមចំណង់ចំណូលចិត្ត និន្នាការថ្មី និងទំហំថវិកា។

ទន្ទឹមគ្នានេះ នឹងមានការដើរម៉ូដ បង្ហាញសំលៀកបំពាក់កូនកំលោះកូនក្រមុំ ទើបនឹងរចនាថ្មីពីសំអាងការ និង ហាងកាត់ដេរច្នៃម៉ូដចំនួន៦ ដែលរួមបញ្ចូលទាំងសំលៀកបំពាក់បុរាណ និង សម័យ។

គូស្នេហ៍ដែលកំពុងរៀបចំអាពាហ៍ពិពាហ៍ផ្ទាល់ខ្លួន និង ឪពុកម្តាយដែលកំពុងរៀបចំថ្ងៃពិសេសឲ្យបុត្រធីតា អាចអញ្ជើញមកកម្មវិធី Wedding Discount Corner និងស្វែងយល់បន្ថែមពីគុណភាពតម្លៃ ការផ្តល់ជូនបន្ថែម និង សេវាបម្រើអតិថិជនរបស់ក្រុមហ៊ុនផ្គត់ផ្គង់ ដើម្បីជ្រើសរើសសេវាកម្មសមស្រប ជាមួយគុណភាពល្អបំផុត។

ជួបជាមួយក្រុមហ៊ុនជាច្រើនដូចជា៖

* ថតរូប៖ Akasa Studio, @home photography, G-Rise media, C&L studio, Art Click

* Live វីដេអូ៖ Best Solution
* សំអាងការ និង ច្នៃម៉ូដ៖ សំអាងការបុប្ផាសួគ៌ សំអាងការអេណា, Nearsa Fashion, Laurel Fashion, Gown Tailor, VSK Fashion
* ធៀប និង កាដូ៖ ហេមន្ត
* ម្ហូបការ នំខេក ការ៉េម ស្រា៖ សេង ហុកហេង, Nham Central, Bayon, La Pop, Vinissimo
* ដេគ័រផ្កា៖ Rainbow
* កញ្ចប់ក្រេបច័ន្ទទឹកឃ្មំ៖ Sokha Hotel & Resort, Eurasie Travel