(ឧត្តរមានជ័យ)​៖ នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ម្សិលមិញ អ្នកសារព័ត៌មានប្រចាំខេត្តឧត្តរមានជ័យ៣នាក់ ត្រូវកម្លាំងនគរបាលស្នងការដ្ឋានខេត្ត ចាប់វ៉ៃខ្នោះភ្លាមៗ ខណៈពួកគេចុះ ទៅយកព័ត័មាន នៅកន្លែងលេងល្បែងស៊ីសង ប្រជល់មាន់ យូគី និងលេងបៀរអាប៉ោង ស្ថិតនៅចំណុចបេនឡានអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ក្រុមអ្នកសារព័ត៌មានដែលកម្លាំងនគរបាលខេត្តចាប់វ៉ៃខ្នោះរួមានទី១៖ ឈ្មោះខៀវ សុផា នុរស្ស អ្នកយកព័ត័មានឲ្យទូទស្សន៍អប្សារា (ANN) ប្រចាំខេត្តឧត្តរមានជ័យ, ទី២៖ ឈ្មោះ រត្ន័ ផល្លា អ្នកយកព័ត័មានការសែតតាព្រហ្ម, និងទី៣៖ ឈ្មោះ ហ៊ាន សុពណ៌ អ្នកយកព័ត័មាន TV អនឡាញស្លឹករឹទ្ធ។

យោយតាមសម្តីក្រុមអ្នកសារព័ត៌មានទាំង៣នាក់ បានថ្លែងឲ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែកញ្ញានេះថា ក្រោយពីពួកគេបានទៅថតផ្ដិតយករូបភាព ល្បែងស៊ីសង អាប៉ោងយូគី ប្រជល់មាន់នៅទីតាំងមួយកន្លែង ក្នុងបេនរថយន្ដអូស្មាច់ ក្នុងសង្កាត់អូស្មាច់ ក្រុងសំរោង នៅពេលថតរូបរួចក៏បាននាំគ្នា បើករថយន្ដចេញមកវិញ ត្រូវបានប៉ូលិសមួយក្រុមនៅក្នុងវង់ល្បែង ដឹកនាំដោយលោក ឌិន ឌី ប្រធានការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ចាប់វាយខ្នោះទាំងបំពាន រួចមិនបាននាំខ្លួនទៅស្នងការបែជានាំចូលទៅរង់ល្បែងទៅវិញដោយឃាត់ រថយន្ដ និងអូសរឹបយកទូសព្ទ័ចំនួន៥គ្រឿងទៅលុបឯកសារ រក្សារចោលទាំងអស់រួចនិយាយថា បើគេរាយការណ៍ទៅលោកព្រះរាជអាជ្ញា ដឹងតែជាប់គុកទាំងអស់បានប្រហែលជាងកន្លះម៉ោង បានធ្វើការដោះលែងមកវិញ។

ជុំវិញការឃាត់ខ្លួននាក់កាសែតទាំង៣នាក់ខាងលើពីសំណាក់ប៉ូលិសស្នងការនគបាល ខេត្តឧត្តរមានជ័យ ត្រូវបានគេសង្ស័យថាជាបងធំ ចាំកាងបនល្បែងស៊ីសងអាប៉ោងប្រជល់មាន់ និងយូគី ដែលមានក្រុមញៀនល្បែងមកពីតាមបណ្ដាខេត្តជាច្រើនមកផ្គុំក្បាលគ្នាប្រព្រឹត្តល្បែងស៊ីសង យ៉ាងអនាធិបតេយ្យជ្រកក្រោមស្លាកកាស៊ីណូ។

លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគបាលខេត្តឧត្តមានជ័យ បានថ្លែងឲ្យដឹងថា លោកមិនបានដឹងរឿងទេហើយក៏គ្មានប៉ូលិសណាម្នាក់ ទៅវាយខ្នោះអ្នកកាសែត៣នាក់ កើតដែរឬទេ? បើប៉ូលិសធ្វើអញ្ចឹងវាខុសហើយព្រោះល្បែងមានច្បាប់៕