(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ ស្អែកនេះ ក្រសួងព័ត៌មាន នឹងរៀបចំពិធី សម្ពោធស្ដូបឧទ្ទិសវិញ្ញាណក្ខន្ធដល់អ្នកកាសែតជាតិ និងអន្ដរជាតិ ដែលបានស្លាប់និងបាត់ខ្លួន ក្នុងសម័យសង្គ្រាមនៅកម្ពុជាឆ្នាំ១៩៧០-១៩៧៥។ នេះបើតាមលិខិតរបស់ក្រសួងព័ត៌មាន ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២៧ ខែកញ្ញានេះ។ 

ក្នុងលិខិតរបស់ក្រសួងព័ត៌មាន បានបញ្ជាក់ថា ពិធីខាងលើនេះ រៀបចំធ្វើឡើងក្រោមអធិបតីភាព លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ដែលប្រព្រឹត្តទៅនៅវេលាម៉ោង១០៖០០នាទីព្រឹក នៅទីតាំងស្ដូបថ្មី ស្ថិតនៅទាល់មុខស្ថានទូតបារាំង៕