Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុម​មេធាវី​ការពារ​ក្ដី​លោក​ កឹម​ សុខា​ សម្រេចនឹងដាក់ពាក្យប្តឹង​សាទុក្ខ​ទៅ ​តុលាការ​កំពូល​ បន្តទៀត

27-09-2017 14:15

(ភ្នំពេញ)៖ ក្រោយ​ពី​ពិភាក្សា​ជាមួយ​ លោក ​កឹម​ សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង​ ខេត្ត​ត្បូង​ឃ្មុំ​ រួចហើយ​ ,​ ​ ក្រុម​មេធាវី​សម្រេច​ដាក់​បណ្តឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល​បន្ត​ទៀត​ ដើម្បី​ប្រឆាំង​នឹង​ដីកា​សម្រេច​ឃុំ​ខ្លួន ​លោក ​កឹម​ សុខា​។​ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​មេធាវី ​សំ​ សុគង់​ ថ្លែង​ប្រាប់បណ្តាញ​ព័ត៌មាន​ Fresh News នៅ​វេលា​ថ្ងៃ​ត្រង់​ទី​២៧​ ខែ​កញ្ញា​ ឆ្នាំ២០១៧នេះ​ ។

លោក​មេធាវី​សំ​ សុគង់​ ថ្លែង​ថា​ «​ក្រុម​មេធាវី​ប្តឹង​នឹង​សេចក្ដី​សម្រេច​ទាំង​មូល​នៃ​សាលដីកា​របស់​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ ហើយ​អាច​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ​ បណ្តឹង​នឹង​ដាក់​ផ្លូវ​ការ»​

សូមបញ្ជាក់ថា នៅ​ថ្ងៃ​ទី​២៦​ ខែ​កញ្ញា​ ម្សិលមិញ សាលាឧទ្ធរណ៍បានបើកសវនាការលើសំណុំរឿងស្នើសុំនៅក្រៅឃុំរបស់ លោក កឹម សុខា។ ក្រោយបើកសវនាការ លោក​ ឃុន​ លាង​ម៉េង​ អនុ​ប្រធាន​សាលាឧទ្ធរណ៍​ និង​ ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សភា​ស៊ើបសួរ​ សម្រេច​តម្កល់​ការ​សម្រេច​របស់​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ទុក​ជា​បាន​ការ​ដដែល​ ពោលគឺ​ បន្ត​ឃុំ​ខ្លួន​លោក​ កឹម​ សុខា​ ក្នុង​ពន្ធនាគារ​ដដែល​ ។​

ក្រោយពេលសវនាការនោះ អ្នកនាំពាក្យសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ បានចេញសេចក្តីថ្លែងការណ៍ សម្តែងនូវ ការសោកស្តាយយ៉ាងខ្លាំង ចំពោះមេធាវីរបស់ជនត្រូវចោទ ដែលជាអ្នកប្តឹងឧទ្ធរណ៍ប្រឆាំងនឹងដីកាឃុំខ្លួន របស់ជនត្រូវចោទ។​ ប៉ុន្តែបែរជាធ្វើពហិការដើរចេញ មិនបាននៅលើកពីមូលហេតុ នៃបណ្តឹងឧទ្ធរណ៍របស់ខ្លួននៅក្នុងបន្ទប់សវនាការទៅវិញ។

សេចក្តីប្រកាសព័ត៌មានរបស់ លោក​ ទូច​ ថារិទ្ធិ​ អ្នកនាំពាក្យសាលាឧទ្ធរណ៍​ បញ្ជាក់ទៀតថា ការបកស្រាយពីការប៉ះពាល់ដល់សិទ្ធិ របស់ជនត្រូវចោទរបស់ ក្រុមមេធាវីការពារ លោក កឹម សុខា ជាសាធារណៈ មិនមានលក្ខណៈត្រឹមត្រូវឡើងយ។ សំណុំរឿងនេះ គឺជាសំណុំរឿងមុខអង្គសេចក្តី មិនមែនជាសំណុំរឿងអង្គសេចក្តី ដែលចាំបាច់ត្រូវមានជនជាប់ចោទទេ ភាពខុសគ្នានេះ គឺមានចែងក្នុងច្បាប់ច្បាស់លាស់។

សាលាឧទ្ធរណ៍បញ្ជាក់ថា «នៅក្នុងដំណាក់កាលស៉ើបសួរឈ្មោះ កឹម សុខា មានឋានៈជាជនត្រូវចោទនៅឡើយ ដូច្នេះការលើកយកតាមមាត្រា៣០០ និង៣០៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌ របស់ក្រុមមេធាវីការពារឲ្យឈ្មោះ កឹម សុខា ដើម្បីទាមទារ ឲ្យមានវត្តមានជនត្រូវចោទក្នុងសវនាការ គឺជាការយល់ច្រឡំធ្ងន់ធ្ងរណាស់ ព្រោះមាត្រានេះចែក មានអត្ថន័យទាក់ទងនឹងជនជាប់ចោទ ដូច្នេះការលើកឡើងរបស់ក្រុមមេធាវីនេះ ហាក់បែរជាទទួលស្គាល់ថា ឈ្មោះ កឹម សុខា គឺជាជនជាប់ចោទ»