អគ្គនាយកក្រុមហ៊ុន សុវណ្ណ ដារ៉ា ហ្វាយនែន ចែករំលែកចំណុចអវិជ្ជមាន ដល់បុគ្គលិក៥ប្រភេទ មិនអាចឡើងប្រាក់ខែ និងមុខតំណែង
27-09-2017 12:16
(ភ្នំពេញ)៖ លោក សោម សាខន អគ្គនាយកក្រុមហ៊ុន សុវណ្ណ ដារ៉ា ហ្វាយនែន បានផ្តល់ចំណេះដឹងទៅកាន់បុគ្គលិកគ្រប់គ្រឹះស្ថានការងារ អំពីចំណុច អវិជ្ជមាន៥ប្រភេទ ដែលនាំឲ្យខ្លួន មិនអាចឡើងប្រាក់ខែ និងមុខតំណែង ក្នុងពេលប្រតិបត្តិការងាររបស់ខ្លួន ក្នុងគ្រឹះស្ថានការងារនានា។
លោក សោម សាខន បានថ្លែងថា ចំណុចទី១៖ ថ្វើការដើម្បីតែប្រាក់ខែ អ្នកខ្លះធ្វើការងាររបស់ខ្លួនដោយរងចាំតែដាច់ខែ ដើម្បីបានលុយ គឺគ្មានទឹកចិត្តស្រឡាញ់ការងារនោះទេ ពោលគឺធ្វើឲ្យតែរួចពីដៃប៉ុណ្ណោះ។ បុគ្គលិកបែបនេះ ទោះជាទៅធ្វើការ នៅកន្លែងណាក៏មិនឡើងតំណែង ឬប្រាក់ខែឡើយ។
ទី២៖ រងចាំការងារមកដល់ នេះជាចំណុចពិសេសបំផុត ក្នុងការបញ្ចេញសមត្ថភាពរបស់ខ្លួនហើយ អ្នកត្រូវតែស្វែងយល់ដោយខ្លួនឯង ដោយមិនចាំបាច់តែការបង្គាប់បញ្ជារនោះទេ។
ទី៣៖ ឆាប់បាក់ទឹកចិត្ត វាជាកំហុសដ៏ធំ ចំពោះការបង្ហាញ ពីភាពកំសាករបស់ខ្លួនទៅកាន់ថ្នាក់លើ ធម្មតាធ្វើអ្វីក៏តែងតែជួបបញ្ហាដែរ។ ផលលំបាកគឺចៀសមិនផុតទេ។
ទី៤៖ មិនទទួលស្គាល់កំហុស ក្នុងការបំពេញការងារចៀសមិនផុតពីកំហុស ដែលតែងតែកើតមាន ដូច្នេះហើយប្រសិនបើខុស គួរស្គាល់កំហុសរបស់ខ្លួន មិនមែនឆ្លើយយកតែរួចខ្លួន ដោយពុំមានហេតុផលនោះទេ។ ជាបុគ្គលិកល្អម្នាក់ នៅពេលធ្វើខុសអ្វីមួយ គួរយកកំហុសនោះ ទៅសិក្សាហើយ ធ្វើការអភិវឌ្ឍខ្លួនឲ្យកាន់តែប្រសើរឡើង គឺជារឿងល្អបំផុត។
និងទី៥៖ ធ្វើការតាមអារម្មណ៍ លោកអគ្គនាយក បានសង្កត់ធ្ងន់លើចំណុចនេះថា ត្រូវចេះបែងចែកអារម្មណ៍ឲ្យដាច់ពីគ្នាបុគ្គលិកខ្លះច្រើនតែយក អារម្មណ៍មួម៉ងពីខាងក្រៅមកលាយឡំជាមួយការងារ ដោយជះកំហឹងដាក់ការងារបើមានទម្លាប់បែបនេះ ត្រូវតែកែប្រែជាបន្ទាន់វាមិនអាចធ្វើ ឲ្យអ្នកឡើងប្រាក់ខែ ឬឡើងតំណែងបានទេ៕