(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៤លើក បណ្ដាលឲ្យមនុស្សស្លាប់២នាក់ របួសស្រាល៥នាក់ និងរបួសធ្ងន់៦នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៤លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូ ចំនួន៤គ្រឿង រថយន្តតូច១គ្រឿង, គោយន្ដ១គ្រឿង និងរយន្ដធុនធំ១គ្រឿង  ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានមិនប្រកាន់ស្ដាំ, បត់គ្រោះថ្នាក់ និងស្រវឹង។

សូមបញ្ជាក់ថា រយៈពេល២៦ថ្ងៃ ខែកញ្ញា ឆ្នាំ២០១៧នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ២៥៥លើក បណ្ដាលឲ្យ​មនុស្សស្លាប់ចំនួន១៤៤នាក់ របួសធ្ងន់ចំនួន២៦៩នាក់ និងរបួសស្រាលចំនួន ១៣០នាក់៕