(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង១ម៉ឺននាក់ នៅលើផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

មន្រ្តីជាន់ខ្ពស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News ឱ្យដឹងថា កម្មករ កម្មការិនីទាំងនោះ មានចំនួនសរុបជាង១៣០០០នាក់ មកពីរោងចក្រចំនួន១៧ ដែលមានមូលដ្ឋាននៅក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បាននិងកំពុងដាក់ចេញនូវយុទ្ធនាការចុះជួបសួរសុខទុក្ខកម្មករនៅតាមរោងចក្រ នៅទូទាំងប្រទេស ដោយកំណត់យកថ្ងៃពុធ ជួបកម្មករ តាមរោងចក្រ និងកំណត់យកថ្ងៃអាទិត្យ ដើម្បីជួបកម្មករ នៅកោះពេជ្រ៕