(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍ជនបទ បានចេញសេចក្តីប្រកាសព័ត៌មានមួយដោយប្រកាសថា បន្ទាប់ពីអំពាវនាវឲ្យក្រុមហ៊ុនក្នុងវិស័យស្រូវអង្ករចូលរួមដាក់សំណើរគម្រោងសាងសង់ឃ្លាំងស្តុកស្រូវបានចំនួន ៥០,០០០តោន និងឡសំងួតស្រូវដែលអាចសំងួតបាន ១,៥០០តោនឡើងទៅ ក្នុងមួយថ្ងៃ ដែលមានទីតាំងនៅខេត្តចំនួនបី គឺខេត្តកំពង់ធំ ខេត្តតាកែវ និងខេត្តព្រៃវែងរួចមកនោះ មានក្រុមហ៊ុន ចំនួន១០បានដាក់សំណើចូលរួមគម្រោងនេះ។
ធនាគារអភិវឌ្ឍន៍ជនបទបានបញ្ជាក់ទៀតថា សម្រាប់ដំណើរការបន្តខ្លួននឹងដាក់សំណើរបស់ក្រុមហ៊ុនទាំង១០នេះ ទៅឲ្យក្រុមហ៊ុន Mekong Strategic Partner ជាអ្នកវាយតម្លៃមុននឹងដាក់ជូនក្រុមប្រឹក្សាភិបាលធនាគារអភិវឌ្ឍន៍ជនបទសម្រេច៕