(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ដោយលោក លឹម ជាវុត្ថា, កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, ហួន លីហួ និងជួរ លីមហួត៖

* ព័ត៌មានជាតិ (Cambodia News)

១៖ សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាកំពុងដើរលើផ្លូវត្រូវ ឆ្ពោះទៅរកការរីកចម្រើនពិតប្រាកដ ដែលគ្មានបរទេសណាមកជ្រៀតជ្រែកបាន

២៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា៖ អ្វីដែលទណ្ឌិត សម រង្ស៊ី ស្នើឲ្យរដ្ឋាភិបាលអូស្ត្រាលីដាក់ទណ្ឌកម្មកម្ពុជា ក្នុងការមិនផ្តល់ទិដ្ឋាការដល់មន្ត្រីកម្ពុជា គឺជាអំពើក្បត់ជាតិ

៣៖ សភាស៊ើបសួរសាលាឧទ្ធរណ៍ សម្រេចបន្តឃុំខ្លួនលោក កឹម សុខា ក្នុងពន្ធនាគារដដែល

៤៖ សេចក្តីប្រកាសព័ត៌មានសាលាឧទ្ធរណ៍៖ សម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះទង្វើរបស់ក្រុមមេធាវីការពារក្តី លោក កឹម សុខា ដែលហាក់ទទួលស្គាល់ថា លោក កឹម សុខា គឺជាជនជាប់ចោទ!

៥៖ អគ្គនាយកដ្ឋានពន្ធដារ ចេញលិខិតកោះអញ្ជើញម្ចាស់ក្រុមហ៊ុន៣ ដែលជំពាក់បំណុលពន្ធរដ្ឋ ប្រញាប់ចូលខ្លួនមក បង់ពន្ធឲ្យបានឆាប់ បើមិនដូច្នេះនឹងប្តឹងទៅតុលាការ

៦៖ ក្រសួងសុខាភិបាល រកឃើញពងដង្កូវព្រូន ទ្រីស៊ីណែឡា នៅក្នុងសាច់សត្វឆៅ ដែលប្រជាពលរដ្ឋ បរិភោគហើយ បណ្ដាលឲ្យស្លាប់មនុស្ស៨នាក់ ជាបន្ដបន្ទាប់ នៅខេត្តកំពង់ធំ ក្នុងកំឡុងថ្ងៃបុណ្យភ្ជុំបិណ្ឌ

៧៖ ADB អះអាងថា សេដ្ឋកិច្ចរបស់កម្ពុជា នឹងមានកំណើនរឹងមាំ ក្នុងអត្រាកំណើន៧.១ភាគរយ សម្រាប់ឆ្នាំ២០១៧ និង២០១៨

៨៖ សំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ រុះរើសម្រេចបាន៣៧៩ករណី ស្មើ៦៣% គិតត្រឹមថ្ងៃទី២៦ ខែកញ្ញា

៩៖ ការឆ្លងកាត់ស្ពានជ្រោយចង្វារចាស់ នឹងត្រូវបិទបណ្តោះអាសន្នចាប់ពីថ្ងៃទី១ ខែតុលា ខាងមុខនេះ ដើម្បីធ្វើការជួសជុលឡើងវិញ

១០៖ រាជធានីខេត្តចំនួន១៧របស់កម្ពុជា អាចនឹងរងគ្រោះដោយសារជំនន់ទឹកភ្ញៀង ចាប់ពីថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី៣ ខែតុលា!

១១៖ អ្នកជាតិនិយមខ្មែរ គួរអានអត្តបទរបស់កាសែត Myanmar Times ដែលមានចំណងជើងថា លទ្ធិប្រជាធិបតេយ្យកំពុងស្ថិត នៅក្នុងសាលារៀននៅឡើយ

* ព័ត៌មានអន្តរជាតិ (World News)

១៖ កូរ៉េខាងជើង៖ សម្ដីរបស់ត្រាំជាការប្រកាសសង្រ្គាម ដូច្នេះយើងមានសិទ្ធិបាញ់ទម្លាក់យន្ដហោះចម្បាំងអាមេរិក

២៖ នាយករដ្ឋមន្ត្រីថៃ «នឹងបំពេញទស្សនកិច្ចនៅវ៉ាស៊ីនតោន នៅដើមខែតុលា» តបតាមការអញ្ជើញពី ដូណាល់ ត្រាំ!

៣៖ វេណេស៊ុយឡា អះអាងដូចគ្នានឹងកូរ៉េខាងជើងថា «អាមេរិកកំពុងប្រកាសសង្គ្រាម» ហើយទីក្រុងការ៉ាកាស់ នឹង ឆ្លើយតបវិញ!

៤៖ ផ្ទុះអាវុធនៅក្បែរវិមានប្រធានាធិបតីហ្វីលីពីន៖ មន្ត្រីប៉ូលិសម្នាក់ស្លាប់ ដោយត្រូវគ្រាប់កាំភ្លើងបាញ់ចំដើមទ្រូង!

៥៖ នាយករដ្ឋមន្រ្តីជប៉ុនប្រកាសរំលាយសភា ដើម្បីរៀបចំការបោះឆ្នោតសភាមុនអាណត្តិ ៕