Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ៊ុយគុយទាវ និងអង្គការយូណាយធីត កុមារកម្ពុជា រៀបចំពិធី អាហារពេលល្ងាចសប្បុរសធម៌ រៃអង្គាសថវិកា សម្រាប់ការរៀនសូត្រកុមារ រស់នៅក្នុងតំបន់អនាធិបតេយ្យ បឹងត្របែក

26-09-2017 15:43

(ភ្នំពេញ)៖ ភោជនីយដ្ឋាន​ អ៊ុយគុយទាវ បានសហកាជាមួយអង្គការយូណាយធីតកុមារកម្ពុជា បានរៀបចំអាហារពេលល្ងាច ដើម្បីរៃអង្គាសមូលនិធិ​ សម្រាប់ការរៀនសូត្ររបស់កុមារ ដែលរស់នៅ ក្នុងតំបន់អនាធិបតេយ្យបឹងត្របែង ក្នុងរាជធានីភ្នំពេញ ។

កម្មវិធីហូបអាហារពេលល្ងាច ដើម្បីរៃអង្គាសថវិកាមនុស្សធម៌នេះ ប្រព្រឹត្តឡើងនាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ម្សិលមិញ ក្រោមការគាំទ្រ និងដឹកនាំដោយអ្នកអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ។

បន្ទាប់ពីលោកស្រី Kattia បានឆ្លងកាត់អំឡុងពេលកុមារភាពរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ដោយធម្មជាតិបានកំណត់ ឲ្យលោកស្រីក្លាយជា ឯអគ្គរដ្ឋទូតដ៏ល្អឥតខ្ចោះ សម្រាប់កុមារ ដែលជួបការលំបាក នៅខេត្តសៀមរាប បន្ទាប់មកគាត់បានក្លាយ ជាប្រធានអង្គការយូណាយធីតកុមារកម្ពុជា។

សព្វថ្ងៃលោកស្រី Kattia ចង់ជួយកូនៗ នៃប្រទេសគាត់ តាមរយៈអង្គការយូណាយធីតកុមារកម្ពុជា ដែលបានផ្តល់ជូនពួកគេ នូវការអប់រំ និងបរិយាកាស ដើម្បីកសាងអនាគតសមរម្យ សម្រាប់ជំនាន់ក្រោយ។

ជាមួយនឹងគំនិតដូចគ្នានេះលោក លូ ម៉េង ដែលជាស្ថាបនិក និងប្រធានចុងភៅម្នាក់ ដែលមានស្នាដៃចំណានល្បីល្បាញ នៅកម្ពុជា និងជាម្ចាស់ភោជនីយដ្ឋាន អ៊ុយគុយទាវ និងបុគ្គលិកភោជនីយ បានចាប់ផ្តើមព្រឹត្តិការណ៍មនុស្សធម៌ ដើម្បីជួបជុំគ្នា និងត្រៀមខ្លួនរួចជាស្រេច សម្រាប់ជួយដល់ក្មេងៗដែលត្រូវការជំនួយពីពួកគាត់ ៕