(ភ្នំពេញ)៖ ដើម្បីបញ្ជៀសរាល់បញ្ហាទាំងឡាយ ដែលអាចនឹងកើតឡើង​ ក្នុងពេលធ្វើដំណើរកំសាន្ត អ្នកគួរតែនាំយករថយន្តរបស់អ្នក ទៅធ្វើការត្រួតពិនិត្យជាមុនសិន មុននឹងចេញដំណើរកម្សាន្ត ផ្លូវឆ្ងាយ តើមានចំណុចអ្វីខ្លះដែលអ្នកគួរត្រួតពិនិត្យមុនពេលដំណើរ?

ត្រួតពិនិត្យភ្លើងរថយន្ត៖ អ្វីដែលងាយស្រួលបំផុត និងចាំបាច់បំផុត ដែលអ្នកគួរពិនិត្យលើរថយន្តរបស់អ្នក គឺប្រព័ន្ធភ្លើងបំភ្លឺរបស់រថយន្ត ។អ្នកត្រូវតែប្រាកដថា ប្រព័ន្ធភ្លើងបំភ្លឺរបស់រថយន្តទាំងខាងមុខ និងខាងក្រោយ ដំណើរការធម្មតាពេលដែលអ្នកបើកបរ ពីព្រោះវាមានសារៈសំខាន់ណាស់ ជាពិសេសនៅពេលអ្នកធ្វើដំណើរកម្សាន្តផ្លូវឆ្ងាយទៅខេត្តនានាជាដើម។

ត្រួតពិនិត្យសភាពរបស់កង់រថយន្ត៖ តើអ្នកបានត្រួតពិនិត្យសំបកកង់រថយន្តរបស់អ្នកហើយរឺនៅ? ទាំងនេះជាចំណុច ដែលអ្នកគួរតែត្រួតពិនិត្យ នៅលើកង់រថយន្តមុនពេលចេញដំណើរ៖ សម្ពាធខ្យល់កង់ សំនឹកកង់ អាយុកាលនៃកង់រថយន្ត និងសភាពរបស់កង់សាគួរផងដែរ ។អ្នកគួរពិនិត្យសម្ពាធខ្យល់កង់រថយន្ត ជាប្រចាំរួមជាមួយនឹងស្ថានភាពរបស់កង់ផងដែរ ។តើកង់សាគួររបស់អ្នកអាចប្រើប្រាស់បានដែររឺទេ? តើនៅលើសំបកកង់រថយន្តអ្នកមានស្នាម ឬរងការខូចខាតដែររឺទេ? តើក្រឡានៅលើសំបកកង់របស់អ្នកមានសភាពសឹក ឬចាស់ដែររឺទេ? បើដូច្នេះ តើអ្នកគួរតែប្ដូរសំបកកង់ថ្មីរឺយ៉ាងណា។ ហេតុនេះហើយ អ្នកគួរតែយករថយ្តទៅយានដ្ឋានត្រួតពិនិត្យសំបកង់មុនពេលធ្វើដំណើរកម្សាន្ត។

ត្រួតពិនិត្យកម្រិតប្រេងម៉ាស៊ីនផ្សេងៗ៖ កម្រិតទឹកនិងប្រេងម៉ាស៊ីនផ្សេងៗនៅក្នុងរថយន្ត គួរតែត្រួតពិនិត្យឲ្យបានត្រឹមត្រូវ ដើម្បីជៀសវាងបញ្ហាផ្សេងៗដែលអាចកើតមាន នៅពេលកំពុងបើកបរ ដូចជា កម្រិតប្រេងម៉ាស៊ីន ប្រេងចង្កូត ប្រេងប្រអប់លេខ ប្រេងហ្វ្រាំង ធុងទឹក ទឹកលាងកញ្ចក់ខាងមុខ​ បូករួមទាំងខ្សែរពាន និងទុយោរផងដែរ ។អ្នកគួរតែយករថយន្ត ទៅយានដ្ឋានដើម្បីត្រួតពិនិត្យ ទៅលើចំណុចទាំងនេះ ឲ្យបានត្រឹមត្រូវ ដើម្បីជៀសវាងហានិភ័យផ្សេងៗ។

ត្រួតពិនិត្យអាគុយ ប្រសិនបើអាគុយរថយន្តរបស់អ្នកប្រើប្រាស់រយៈពេលយូរមកហើយ អ្នកគួរត្រួតពិនិត្យឡើងវិញជាមុនសិន មុននឹងចេញដំណើរ។ អ្នកអាចពិនិត្យមើលស្នាមប្រេះខូចខាត ឬការហៀរទឹកចេញពីអាគុយ ប្រសិនបើប្រទះឃើញកត្តាទាំងនេះអ្នកគួរតែយករថយន្តទៅយានដ្ឋានដើម្បីប្ដូរអាគុយថ្មីជាបន្ទាន់។

យ៉ាងណាមិញ ដើម្បីធ្វើការត្រួតពិនិត្យរថយន្ត លោកអ្នកអាចមកកាន់យានដា្ធនជួសជុលរថយន្ត Ford ដែលមានជាងជំនាញបច្ចេកទេសជាច្រើន ដែលទទួលបានការបណ្ដុះបណ្ដាលយ៉ាងត្រឹមត្រូវ និងស្ទាត់ជំនាញ ព្រមទាំងមានឧបករណ៍ទំនើបៗ និងសំបូរបែប។ ដើម្បីផ្ដល់ជូននូវភាពងាយស្រួលដល់អតិថិជន យានដ្ឋានរបស់យើងមានបីទីតាំង​ - ទីតាំងទី១ តាមបណ្ដោយផ្លូវមហាវិថីព្រះមុនីរង្ស ក្បែរស្ថានទូតវៀតណាម, ទីតាំងទី២ តាមបណ្ដោយផ្លូវទៅអាកាសយានដ្ឋានភ្នំពេញជិតស្ថានីយ៍ប្រេងតូតាល់ និងទីតាំងទី៣ ខេត្តសៀមរាប ផ្លូវជាតិលេខ៦។ អ្វីដែលពិសេសជាងនេះទៅទៀត យានដ្ឋានជួសជុលរថយន្ត​ Ford ក៏មានរថយន្តជួសជុលចល័ត ២៤ម៉ោង ជូនដល់អតិថិជនផងដែរ៕