(ភ្នំពេញ)៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានអំពាវនាវជាថ្មីម្ដងទៀត ឲ្យបងប្អូនប្រជាពលរដ្ឋ ដែលមានសន្លឹកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីរបកខូចទាំងអស់ សូមមេត្ដាធ្វើការទំនាក់ទំនងជាមួយប៉ុស្ដិ៍នគរបាលរដ្ឋបាល ឬអធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ដែលខ្លួនកំពុងរស់នៅ ដើម្បីសុំប្ដូរថ្មីជូនវិញ ដោយមិនតម្រូវឲ្យបង់ថ្លៃអាករ និងបង់ថ្លៃសេវាឡើយ។

នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃនេះ បានឲ្យដឹងថា នៅឆ្នាំ២០១៦ បានផលិតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីចំនួនជាង៩លានសន្លឹករួចហើយ លើផែនការ១០លាន៩សែន នៅចុងឆ្នាំ២០១៧។ ទន្ទឹមនោះមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីប្រមាណជាង៩០% ត្រូវបានប្រជាពលរដ្ឋយកទៅប្រើប្រាស់ក្នុងការចុះឈ្មោះបោះឆ្នោត។

សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សូមអំពាវនាវសារជាថ្មី ចំពោះប្រជាពលរដ្ឋដែលមានសន្លឹកអត្តសញ្ញាប័ណ្ណគំរូថ្មីរបកខូច សូមមេត្តាយកមកប្ដូរនៅតាមប៉ុស្ដិ៍នគរបាលរដ្ឋបាល ឫអធិការដ្ឋាននគរបាលក្រុង ស្រុក ខ័ណ្ឌ ឫស្នងការដ្ឋាននគរបាលរាជធានីខេត្ត នៃទីកន្លែងដែលបងប្អូនរស់នៅ ឫនៅនាយកដ្ឋានអត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរ។

ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ៖