(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧នេះ ក្រុមហ៊ុន Campura Triangulum Corporation សហការជាមួយក្រុមហ៊ុន Microsoft Corporation ដែលជាក្រុមហ៊ុនបង្កើត Software មានភាពល្បីល្បាញ ក្នុងការគ្រប់គ្រង និងប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រ បានរៀបចំសិក្ខាសិលាមូយស្តីអំពី «World is now on Cloud, Why Not with Microsoft?» ក្នុងនោះក៏បានធ្វើបទបង្ហាញមួយពី Software មួយប្រភេទដែលមានលក្ខណៈជា Data Center​ មកដាក់លក់នៅលើទីផ្សារកម្ពុជា ខណៈស្ថាប័ន ធនាគារមួយចំនួននៅកម្ពុជាកំពុងតែប្រើប្រាស់លើ Software មួយនេះ។

លោកស្រី ស៊ឹម ស្រីទូច ដែលជាប្រធានផ្នែកលក់ក្រុមហ៊ុន Campura ក៏បានថ្លែងអំណរគុណ ទៅដល់អតិថិជនដែលកំពុងចូលរួមសិក្ខាសាលាដែលតែងតែគាំទ្រ និងផ្ដល់ទំនុកចិត្តនូវរាល់សេវាកម្ម របស់ក្រុមហ៊ុន Campura នាពេលកន្លងមក។ លោកស្រីបន្ថែមទៀតថា ក្រុមហ៊ុន Campura និង ក្រុមហ៊ុន Microsoft នឹងព្យាយាមឲ្យអស់ពីលទ្ធភាពសម្រាប់ បម្រើជូននូវសេវាកម្ម ហើយយើងនិងជំរុញការអភិវឌ្ឍន៍លើផ្នែកព័ត៌មានវិទ្យាក្នុងប្រទេសកម្ពុជា ឲ្យមានការជឿនលឿនក្នុងពេលអនាគត។

សម្រាប់លោកស្រី Lorida-Sereipheap Léon ដែលជាតំណាងឲ្យ ក្រុមហ៊ុន Microsoft នៅកម្ពុជា បានធ្វើការណែនាំនូវផលិតផលជាច្រើនរបស់ក្រុមហ៊ុន Microsoft ហើយបានធ្វើបទបង្ហាញ ជូនអតិថិជនឲ្យស្គាល់កាន់តែច្បាស់ អំពីផលិតផលចុងក្រោយរបស់ ក្រុមហ៊ុនគឺ Microsoft 365, World is now on Cloud ហើយលោកស្រីបានចែករំលែកនូវបទពិសោធន៍ និងអត្ថប្រយោជន៍ជាច្រើនរបស់ Microsoft 365 ដើម្បីជួយសំរួលដល់អតិថិជនគ្រប់ស្ថាបន័រដ្ធ និងឯកជន។

System Center Configuration Manager (SCCM) ជាប្រភេទ Software មាននាទីក្នុងការគ្រប់គ្រងលើម៉ាស៊ីនកុំព្យូទ័រ ហើយវាមានលក្ខណៈងាយស្រួលក្នុងការប្រើប្រាស់ មានលក្ខៈដូចទៅនឹង​ប្រភេទ Data Center មួប្រភេទជា Server។

លោក ស៊ុន គ្រឹះស្នា​ អ្នកជំនាញផ្នែក SCCM តំណាងឲ្យក្រុមហ៊ុន Campura បានធ្វើបទបង្ហាញអំពី Microsoft SCCM, SQL database និង Microsoft Power BI រួមជាមួយនឹងការអនុវត្តជាក់ស្តែង នូវរបៀបប្រើប្រាស់ឲ្យកាន់តែមានប្រសិទ្ធិភាព ព្រមទាំងអត្ថប្រយោជន៍ឲ្យទៅដល់អតិថិជនឲ្យឃើញពីរូបរាង និងស្គាល់កាន់តែច្បាស់អំពីផលិតផល Microsoft ។

លោកបន្ថែមថា System Center Configuration Manager សព្វថ្ងៃកំពុងមានស្ថាប័នមួយចំនួន ក៏ដូចជាធនាគារ បាននិងកំពុងប្រើប្រាស់ ហើយស្ថានបមួយចំនួន​ទៀតក៏បានពិភាក្សាជាមួយនឹង ក្រុមហ៊ុន Campura ក្នុងការទិញយក licence ទៅប្រើប្រាស់ផងដែរ។

Microsoft បានជួយសំរួលការងារដល់អ្នកគ្រប់គ្រងព័ត៌មានវិទ្យា ក៏ដូចជានាយកគ្រប់គ្រង អាចផ្ដោតលើការពង្រឹងផ្នែកពាណិជ្ជកម្ម និងភាពរីកចំរើនរបស់អង្គភាព ហើយនេះជាការរួមចំណែកក្នុងការអភិវឌ្ឍន៍ វិស័យបច្ចេកវិទ្យានេះ ឲ្យកាន់តែរីកចម្រើនថែមមួយកម្រិតទៀតផងដែរ៕