(បន្ទាយមានជ័យ)៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងនគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួនភ្លាមៗ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ម្នាក់ជាចោរលួចម៉ូតូ នៅស្រុកថ្មគោល ខេត្តបាត់ដំបង យកមកលក់នៅក្រុងប៉ោយប៉ែត និងម្នាក់ទៀតជាចោរដើរលួចទ្រព្យសម្បត្តិ អ្នកភូមិរួមទាំងប្រើប្រាស់គ្រឿងញៀន។
លោក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងនាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧នេះថា ជនសង្ស័យលួចម៉ូតូឈ្មោះ គឹម ទិតឆេង ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិរោងអំពិល ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបូង បានធ្វើសកម្មភាពលួចម៉ូតូ នៅឯខេត្តបាត់ដំបង ម៉ាក់ហុងដាឌ្រីម សេ១២៥ សេរី២០១៦ ពណ៌ខៀវ ពាក់ស្លាកលេខ 1N-4338 បានសម្រេចហើយបន្តដំណើរយកម៉ូតូលក់នៅក្នុងក្រុងប៉ោយប៉ែត ត្រូវបានកម្លាំងនគរបាលជំនាញចាប់តែម្តង។
លោកអធិការនគរបាលក្រុងប៉ោយប៉ែត បានបន្តថា ជនសង្ស័យម្នាក់ទៀតឈ្មោះ សុខ ធី ភេទប្រុស៣៦ឆ្នាំ រស់នៅមិនពិតប្រាកដ បានធ្វើការសកម្មភាពលួយទ្រព្យសម្បត្តិអ្នកភូមិ ក្នុងភូមិបាលិលេយ្យ១ សង្កាត់-ក្រុងប៉ោយប៉ែត ហើយកម្លាំងចាប់បានតែម្តង។
បច្ចុប្បន្ននេះ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការតាមផ្លូវច្បាប់ រីឯម៉ូតូកម្លាំងជំនាញបានអំពាវនាវរកម្ចាស់ដើមដើម្បីមកទទួលយកម៉ូតូវិញ៕