(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី១ ដល់១៥ ខែតុលា ឆ្នា២០១៧ សម្រាប់ម៉ូដែលថ្មី កុំព្យួទ័រ Laptop MSI GS63 7RD មានរាងស្តើង ស្រាល និងមានល្បឿនខ្ពស់ សម្រាប់អតិថិជនដែលនិយមលេងហ្គេម បានមកដល់ទីផ្សារកម្ពុជាហើយ រាល់អតិថិជនដែលមានចំណាប់អារម្មណ៍ អាចកម្មង់មុនបាននៅហាង MSI Concept Store (Dragon Computer) និង Seng Tay Computer ក្រុងភ្នំពេញ។
ក្នុងនាមជា Brand ដែលនាំមុខគេក្នុងវិស័យ Gaming Hardware នេះជាឱកាសសម្រាប់អតិថិជនដែលចង់ទិញ Gaming Laptop ដែលមានរាងស្តើង ស្រាល និងមានល្បឿនដំណើរការខ្ពស់ជាមួយ និងមានតម្លៃសមរម្យនៅទីផ្សារកម្ពុជា និងបណ្តាប្រទេសមួយចំនួននៅអាស៊ី។
MSI GS63 7RD ត្រូវបានរចនាឡើងគួរឲ្យភ្ញាក់ផ្អើល ងាយយកតាមខ្លួនប្រព័ន្ធ Cooling ល្អ និងល្បឿនដំណើរការដ៏អស្ចារ្យ។ ជាមួយនឹង Cooler Boost Trinity (មានកង្ហាបី) លោកអ្នកនឹងទទួលបាននូវបទពិសោធន៍ នៃការលេងហ្គេមដោយមិនមានភាពក្តៅជាមួយ និងកុំព្យូទ័រដែលមានរាងស្តើង ស្រាលក្នុងពេលតែមួយ។ វាបានបំពាក់ 120Hz panel សម្រាប់ Rendered Frames បង្ហាញនៅលើ Screen។ Monitor ដែលមាន Lower Latency ជួយអ្នកលេងហ្គេមធ្វើឲ្យរយៈពេល នៃការឆ្លើយតបទៅនឹងលឿននៅពេលលេងហ្គេម។
ក្រុមហ៊ុន MSI មាន Concept Store ដំបូងគេបង្អស់នៅទីក្រុងភ្នំពេញ ក្រោមការសហការជាមួយ Dragon Computer ឥឡូវយើងបានសហការ គ្នាម្តងទៀតក្នុងការផ្តាច់មុខម៉ូដែល GS63 7RD ដែលតម្លៃសម្រាប់អតិថិជនទូទៅគឺតម្លៃ១៣៩៩ដុល្លារ ក្នុងនោះក៏យើងមានបន្ថែមជូននូកាដូរ ដែលមានតម្លៃរហូតដល់១៣០ដុល្លារ។ ក្នុងអំឡុងពេលប្រូម៉ូសិននេះ ប្រសិនបើអតិថិជនកម្មង់មុនជាមួយហាង MSI Concept Store(Dragon Computer) និងSeng Tay Computer និងទទួលបានការបញ្ចុះតម្លៃ៣៥ដុល្លារ និងខ្នើយ MSI (neck-pillow) ដ៏ស្រស់ស្អាត។
សូមកុំស្ទាកស្ទើរ សូមមកទទួល និងរីយរាយជាមួយការផ្តល់ជូនដ៏ពិសេសនេះ!
MSI fanpage: https://www.facebook.com/MSICambodia/
MSI Concept Store (Dragon Computer) fanpage: https://www.facebook.com/dragoncomputerkh/
MSI Concept Store: #408E0, St 128 Kampuchea krom, 7Makara, Phnom Penh
Seng Tay Computer fanpage: https://www.facebook.com/sengtaycomputer/