(ត្បូងឃ្មុំ)៖ លោកឧត្តមសេនីយ៍ត្រី ប្រាក់ ប៊ុនណុន ស្នងការរង តំណាងលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧នេះ បាននាំយកនូវថវិកាផ្តល់ជូនដល់ប្រជាការពារឈ្មោះ ឯម សារ៉ុម អាយុ ៣៨ឆ្នាំ រស់នៅភូមិស្រែលើសែនជ័យ ឃុំជាំក្រវៀន ស្រុកមេមត់ ដែលរងរបួសដោយជនល្មើសកាប់ ខណៈលោកបានចូលរួមបង្រ្កាបបទល្មើសជាក់ស្តែង គឺករណីចោរលួចកាច់សោរម៉ូតូ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ។

ថវិកាដែលនាំយកទៅផ្តល់ជូននោះសរុប១,៥៦០,០០០រៀល, ទឹកក្រូច០២កេស, មី០៤កេស និងថ្នាំពេទ្យមួយចំនួនទៀត ជូនដល់ដៃលោក ឯម សារ៉ុម ផ្ទាល់ដៃ។

ទឹកប្រាក់នេះ បានមកពីការឧបត្ថម្ភរបស់ លោកស្នងការ ស្នងការរង នាយ នាយរងការិយាល័យ នៃស្នងការនគរបាលខេត្តត្បូងឃ្មុំ ដែលបញ្ជាក់ពីការយកចិត្តទុកដាក់ រួមសុខរួមទុក្ខ ពីថ្នាក់ដឹកនាំនគរបាលខេត្ត មានចំពោះបងប្អូនដែលខិតខំការពារ ធ្វើយ៉ាងណាឲ្យភូមិឃុំ មានសុវត្ថិភាព ដែលប្រជាពលរដ្ឋចង់បានបំផុត ក៏ដូចជាស្នងការនគរបាលខេត្ត និងរាជរដ្ឋាភិបាល បានខិតខំយកចិត្តទុកដាក់ ហើយបានដាក់ចេញនូវវិធានការនានា ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋទទួលបានសុខសុវត្ថិភាព៕