(ភ្នំពេញ)៖ បន្ទាប់ពីបានជ្រួតជ្រាប រឿងរ៉ាវស្នេហាពិតរបស់ សារ៉ា និង ចូនហើយ បានធ្វើឲ្យបេក្ខភាពជាងមួយពាន់ លាតត្រដាងស្នេហារបស់ខ្លួន ក្នុងកម្មវិធីប្រកួតប្រជែងក្តីស្រឡាញ់ «My Lovewraps Contest» ដែលអត្ថន័យនៃស្នេហាទាំងនោះ សរបញ្ជាក់ពីមោទនភាព មនោសញ្ចេតនាជ្រាលជ្រៅ និងអនុស្សាវរីយ៍ដក់ជាប់ក្នុងដួងចិត្ត នៃស្នេហាពិតរបស់ពួកគេ។ នេះក៏ជាការលាតត្រដាង នូវមនោសញ្ចេតនាពិត និងទំនាក់ទំនងដ៏ជិតស្និទ្ធរបស់ខ្លួន ចំពោះក្រុមគ្រួសារ សាច់ញាតិ និងមិត្តភក្តិ ជាទីស្រឡាញ់ផងដែរ។

កម្មវិធីប្រកួត «My Lovewraps» របស់ Doublemint បានប្រព្រឹត្តិទៅអស់រយៈពេល៦សប្តាហ៍ ដោយចាប់ផ្ដើមពីថ្ងៃទី ០១ ខែសីហា រហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០១៧ ក្នុងគោលបំណងលើកទឹកចិត្ត អ្នកឲ្យរំឭកនូវអនុស្សាវរីយ៍ផ្អែមល្ហែម តាមរយៈការចូលរួមចែករំលែករូបថត បីសន្លឹក ដែលប្រែក្លាយទៅជាគំនូរព្រាង លើក្រដាសស្ករកៅស៊ូ Doublemint។ វីដេអូ របស់ សារ៉ា និង ចូន ដែលទទួលបានការចូលទស្សនា ជាងមួយលានដងពីសំណាក់អ្នកគាំទ្រ បានជំរុញ និងទាក់ទាញឲ្យប្រជាជនកម្ពុជា ជាង ១,០០០ នាក់ ចូលរួមក្នុងកម្មវិធីនេះ។

ជាមួយនឹងកំណត់ត្រាចងចាំ ដ៏ផ្អែមល្ហែមនៃរូបថត បីសន្លឹក ដែលបង្ហាញនៅលើគំនូព្រាង​ ក្នុងក្រដាស់រុំ Doublement ធ្វើឲ្យគូស្នេហ៍មួយគូក្លាយជាម្ចាស់ជ័យលាភី ក្នុងការប្រកួតរបស់ «My Lovewraps» របស់ Doublemint និងឈ្នះដំណើរកម្សាន្ត​ទៅកាន់កោះសង្សារ ដែលជាទីប៉ងប្រាថ្នា នៃមនុស្សម្នាជាច្រើន។

ក្នុងចំណោមអ្នកចូលរួមទាំងអស់ យើងបានរកឃើញគូស្នេហ៍ ដែលឈ្នះក្នុងកម្មវិធី នោះគឺលោក ចន្ធី វិចិត្រ្តា ដែលរស់នៅរាជធានីភ្នំពេញ។ ពួកគាត់នឹងទៅស្នាក់​នៅសណ្ឋាគារសុខា និងកោះសង្សារ។ ទន្ទឹមនឹងនេះដែរ មានគូស្នេហ៍ចំនួន៥០គូទៀត ឈ្នះរង្វាន់ ញ៉ាំស្ករកៅស៊ូ Doublemint រយៈពេលពេញមួយឆ្នាំ។

លោក​ ចិត្រ្តា ដែលមានឈ្មោះហៅក្រៅក្នុង Facebook ថា ចាន់ត្រា ជានិស្សិតផ្នែកវិស្វករ។ ដំបូងគាត់បានឃើញកម្មវិធីនេះក្នុង Facebook រួចគាត់ក៏បានទៅពិភាក្សា​ជាមួយនឹង មិត្តស្រីរបស់គាត់ ដើម្បីចូលរួមលេងក្នុងកម្មវិធីនេះ។ ​គាត់បាននិយាយថា «ពួកយើងពិតជាសប្បាយរីករាយ និងរំភើបខ្លាំងណាស់ ដែលបាន​ឈ្នះ​ក្នុងកម្មវិធីនេះ ហើយយើងខ្ញុំសូម​ថ្លែងអំណរគុណផងដែរ ចំពោះក្រុមហ៊ុន Doublemint ដែលបានបង្កើតកម្មវិធីនេះឡើង និង សូមអរគុណ​យ៉ាងជ្រាលជ្រៅ ដល់មិត្តភ័ក្តិទាំងអស់ ដែលបានបោះឆ្នោតគាំទ្រពួក​យើងទាំងពីរនាក់»។

នេះជារូបថតគូស្នេហ៍ ដែលទទួលបានជ័យលាភី ក្នុងកម្មវិធី «My Lovewraps»

តាមរយៈកម្មវិធីនេះ ក្រុមហ៊ុន Doublemint Cambodia មានភាពរីករាយយ៉ាងក្រៃលែង ដែលបានឃើញគូស្នេហ៍ជាច្រើនគូ និង​គ្រួសារខែ្មរជាច្រើន បង្ហាញនូវអារម្មណ៍ពិត និងក្តីស្រឡាញ់របស់ពួកគាត់ ចំពោះគ្នាទៅវិញទៅមក។ នេះគឺជាសមិទ្ធិផល​ដ៏ធំធេងរបស់កម្មវិធី ហើយពួកយើងនឹងនាំមកនូវកម្មរំភើបៗដទៃទៀត ជូនដល់អ្នកគាំទ្រ Doublemint ទាំងអស់។ សូម Like ហ្វេសប៊ុកផេករបស់ Doublemint Cambodia ដើម្បីទទួលបានព័ត៌មានថ្មីៗ https://www.facebook.com/DoublemintCambodia/ ៕