(ភ្នំពេញ)៖ ក្រុមហ៊ុនសាមសុង បានចាប់ដៃគូរសហការជាមួយ Dezeen ដែលជាទស្សនាវដ្ដីនាំមុខគេផ្នែករចនា និងស្ថាបត្យកម្ម ដើម្បីបង្ហាញពីគំនិត ប្រកបដោយភាពច្នៃប្រឌិត សម្រាប់ទូរទស្សន៍ QLED របស់ក្រុមហ៊ុនសាមសុង ហើយក៏ជាការប្រកាសលទ្ធផលជាចុងក្រោយ សម្រាប់ការប្រកួតប្រជែង រចនាគ្រឿងតុបតែង សម្រាប់ទូរទស្សន៍លំដាប់ថ្នាក់ពិភពលោក ដែលការ ការប្រកួតប្រជែងនេះ បានទាក់ទាញអ្នកចូលរួមជាង ១,២០០នាក់ មកពី៨៣ប្រទេសផ្សេងៗគ្នា ហើយអត្រានៃការប្រកួតប្រជែងនេះគឺ ៨០: ១ ។

ដើម្បីឈានទៅដល់ដំណាក់កាលនៃការប្រកួតនេះ​ បេក្ខជនចំនួន​១៥នាក់ ដែលជាប់ក្នុងបញ្ជីសម្រិតសម្រាំង នឹងបន្តទៅការប្រកួតជុំបន្ទាប់ ដោយធ្វើការជ្រើសរើសយកតែ៥ នាក់ប៉ុណ្ណោះ សម្រាប់វគ្គផ្ដាច់ព្រ័ត្រ។ ការរចនាម៉ូដដែលនៅសល់តែ៥នាក់ចុងក្រោយ នឹងធ្វើការប្រកាសលទ្ធផល ដោយមានរង្វាន់ជាសាច់ប្រាក់ថែមទៀតផង ហើយរង្វាន់សរុបចំនួន៣ ម៉ឺនអ៊ឺរ៉ូ នឹងត្រូវបានផ្តល់ជូន។

ដើម្បីចូលរួមការប្រកួតប្រជែងនេះ អ្នកច្នៃម៉ូដបានដាក់ជូននូវការរចនាម៉ូដទូរទស្សន៍ QLED ដ៏ល្អបំផុត របស់ពួកគេរួមជាមួយនឹងយុទ្ធសាស្ត្រនៃផែនការអាជីវកម្មរបស់ពួកគេផងដែរ។

ការរចនាម៉ូដដ៏ប្លែកអស្ចារ្យ៖

*បេក្ខជន ដែលជាប់ឈ្មោះចូលរួមប្រកួត សុទ្ធតែមានប្រវត្តិ ក្នុងការងាររចនាម៉ូដប្លែកៗផ្សេងគ្នាជាច្រើន ក៏ដូចជាការលាយផ្សំ ជាមួយការតុបតែង ដែលមានលក្ខណៈធ្នើរ សម្រាប់ដាក់ឥវ៉ាន់ផងដែរ។ អ្នករចនាម៉ូដផ្សេងទៀត ក៏បានច្នៃទៅជាប្រព័ន្ធរ៉កមានទ្រទម្ងន់ស្មើគ្នា ដែលគំនិតទាំងនេះ ត្រូវបានទទួលឥទ្ធិពលពីពាក្យរបស់ ដាណឺម៉ាក «hygge» ដែលមានន័យថា បង្កើតកន្លែងដ៏កក់ក្តៅ និងរីករាយជាមួយអ្វីដែលល្អ ជាមួយមនុស្ស និងគ្រួសារ ដែលល្អក្នុងជីវិត ហើយគំនិតមួយទៀត វាត្រូវបានច្នៃទៅជា​ជើងទូរទស្សន៍ ដែលមានរាងដូចជាក្តារបន្ទះលេងទឹក។​

*បេក្ខជន ប្រកួតប្រជែង ត្រូវបានគេស្នើសុំ ឱ្យបង្កើតការរចនាម៉ូដបញ្ឈររបស់ពួកគេ ដោយផ្តោតជាពិសេសទៅលើរបៀបរស់នៅរបស់អ្នកប្រើប្រាស់ ។ខណៈពេលដែលការរចនាមួយចំនួន ត្រូវបានគេដាក់ចូលជា ការរចនាកំពូល ដែលត្រូវបានរចនាចេញពីឈើដ៏សាមញ្ញ និងប្រព័ន្ធជើងចាប់ពិដានសម្រាប់ផ្ទះតូចៗ ឲ្យទៅជាកញ្ចក់បញ្ឈរ ដែលរចនាឡើង ដើម្បីភាពសាកសមទៅនឹងប្រណិតភាព របស់គ្រឿងសង្ហារឹមនៅផ្ទៃខាងក្នុង។

ការបង្ហាញស្នាដៃសំខាន់ៗ៖

*អ្នកចូលរួមវគ្គផ្តាច់ព្រ័ត្រ៥រូប នឹងត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកម្មវិធី IFA ២០១៧ ដែលជាពិព័រណ៍ពាណិជ្ជកម្មអេឡិចត្រូនិក និងឧបករណ៍ សម្រាប់ប្រើប្រាស់ក្នុងផ្ទះ ឈានមុខគេនៅអឺរ៉ុប នៅប៊ែរឡាំងប្រទេសអាល្លឺម៉ង់ចាប់ពីថ្ងៃទី១ ដល់៦កញ្ញា ឆ្នាំ២០១៧។ ការរចនាម៉ូដដ៏កំពូលទាំងប្រាំនឹងត្រូវបានដាក់តាំងបង្ហាញ នៅស្តង់សាមសុងក្នុងពិព័រណ៍ពាណិជ្ជកម្មនោះផងដែរ។

ទូរទស្សន៍ QLED របស់ក្រុមហ៊ុនសាមសុងពិតជាទូរទស្សន៍ដែលផ្តល់ឱ្យអ្នកប្រើប្រាស់នូវសេរីភាពក្នុងការដាក់ទូរទស្សន៍របស់ពួកគេនៅក្នុងកន្លែងរស់នៅផ្សេងៗ។ ទូរទស្សន៍ QLED បច្ចុប្បន្នមានទាំងអេក្រង់រាបស្មើ និងកោង ហើយអាចប្រើជាមួយជើងទម្រ ដែលអាចផ្លាស់ប្តូរជាច្រើន រួមទាំងជើង Gravity និងស្ទូឌីយោ ។ទូរទស្សន៍ QLED ជាទូរទស្សន៍ដំបូងគេ ដែលមានស្តង់ដា នៃរចនាសម្ព័ន្ធទូរទស្សន៍របស់ខ្លួន មានន័យថាជំហនីមួយៗគឺអាចប្រើបាន សម្រាប់ម៉ូដែលទូរទស្សន៍ QLED ទំហំ 55 អ៊ីញ និង65អ៊ីញ ក៏ដូចជាស៊ុមផងដែរ។

លោក HyunSuk Kim ប្រធានក្រុមហ៊ុនសាមសុងមានថ្លែងថា៖ «ក្រុមហ៊ុនសាមសុង ជឿជាក់ក្នុងការបង្កើតផលិតផល ដែលត្រូវបានរចនាឡើងយ៉ាងស្រស់ស្អាត ដែលផ្តល់នូវតម្លៃដល់អ្នកប្រើប្រាស់ និងរបៀបរស់នៅរបស់ពួកគេ។ នេះហើយជាមូលហេតុដែលយើងជ្រើសរើសធ្វើការជាមួយ Dezeen ដើម្បីស្វែងរកគ្រឿងបន្លាស់ទូរទស្សន៍ដ៏អស្ចារ្យបន្ទាប់ទៀត»។ លោកបន្តទៀតថា «ផលិតផលរបស់យើង មិនត្រឹមតែមានបច្ចេកវិទ្យាច្នៃប្រឌិតតែប៉ុណ្ណោះទេ តែថែមទាំងលើកកម្ពស់ការតុបតែងផ្ទះរបស់អ្នកប្រើប្រាស់ផងដែរ»៕