(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា និងកីឡា នឹងធ្វើការផ្តល់ជូនវិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២១ សីហា ២០១៧ ដល់បេក្ខជនប្រឡងជាប់ទាំងអស់ចាប់ពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧ តទៅ។
បេក្ខជនដែលប្រឡងជាប់ទាំងអស់ អាចទទួលបានវិញ្ញាបនបត្រនេះនៅតាមគ្រឹះស្ថានមធ្យមសិក្សាសាមី ដោយឥតបង់ប្រាក់ឡើយ៕