(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ក្នុងឱកាសចុះសួរសុខទុក្ខកងកម្លាំងបញ្ជាការដ្ឋានកងរថក្រោះ ដែលឈរជើងនៅភូមិមហាសាំង ឃុំតាំងស្យា ស្រុកភ្នំស្រួច នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧នេះ បានឧបត្ថម្ភស៊ីម៉ងត៍ចំនួន១០តោន សម្រាប់សាងសង់សមិទ្ធផលនានាក្នុងបញ្ជាការដ្ឋាននេះ។

ដើម្បីអបអរក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រពៃណីខ្មែរ លោកអភិបាលខេត្ត វ៉ី សំណាង បានចែកជូណអង្ករចំនួន៣តោន មី១០០កេះ ដល់នាយទាហានចំនួន៣០០នាក់ ហើយក្នុងម្នាក់ៗទទួលបានថវិកា ១០,០០០រៀល សារុង១ផងដែរ៕