(ភ្នំពេញ)៖ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧នេះ Page Facebook របស់លោក ដែលត្រូវបានជនអនាមិកលួចយកទៅគ្រប់គ្រង នៅមិនទាន់ដោះស្រាយ ឬយកមកវិញបាននៅឡើយទេ។

ថ្លែងប្រាប់អង្គភាព Fresh News លោក ហង្ស ពុទ្ធា បានឲ្យដឹងថា មកដល់ពេលនេះ Page Facebook របស់លោក ដែលមានគណនីឈ្មោះ «អ្នកនាំពាក្យ គ.ជ.ប - NEC Spokesperson» មិនទាន់ដោះស្រាយបាននៅឡើយទេ ខណៈក្រុមការងារបច្ចេកទេសកំពុងដុតដៃដុតជើង ក្នុងការដោះស្រាយជុំវិញបញ្ហានេះ។

សូមជម្រាបថា នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧ ម្សិលមិញ Page Facebook «អ្នកនាំពាក្យ គ.ជ.ប - NEC Spokesperson» ត្រូវបានគេលួច Hack ចូលបំភ័ន្តព័ត៌មាន ដែលបញ្ហានេះ លោក ហង្ស ពុទ្ធា បានអំពាវនាវដល់ប្រជាពលរដ្ឋកុំមានការភ័ន្តច្រឡំឲ្យសោះ៕