Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ថោង ខុន និងលោកស្រី ចូលរួមកាន់បិណ្ឌទី១២ នៅវត្តស្វាយជីអោកះ និងអំពាវនាវឲ្យពលរដ្ឋ​​ ទៅចុះឈ្មោះបោះឆ្នោត

17-09-2017 16:01

(កំពង់ធំ)៖ បន្ទាប់ពីបានចុះសួរសុខទុក្ខសំណេះសំណាលផ្ទាល់ ជាមួយប្រជាជនតាមគ្រួសារនៅល្ងាចម្សិលមិញរួចមក លោក ថោង ខុន និងលោកស្រី មន្ត្រីរាជការក្រសួងទេសចរណ៍ ព្រមទាំងក្រុមគ្រួសារ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧នេះ បានចូលរួមកាន់បិណ្ឌទី១២ នៅវត្តស្វាយជីអោក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ប្រកបដោយបរិយាកាសជិតស្និទ្ធសប្បាយរីករាយ។

លោកបានសម្ដែងនូវសេចក្តីសប្បាយរីករាយឥតឧបមា នៅពេលឃើញជីវភាពរបស់ប្រជាពលរដ្ឋមានភាពរីកចំរើន ចេះរួបរួមគ្នាធ្វើបុណ្យទាន ក្រោមពន្លឺសន្តិភាពដ៏ត្រចះត្រចង់ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោករដ្ឋមន្រ្តីបានផ្តាំផ្ញើដល់ព្រះសង្ឃ គណៈកម្មាការអាចារ្យវត្ត និងប្រជាពលរដ្ឋខិតខំបន្តទៀត ក្នុងការថែរក្សាវត្តអារាមឲ្យបានស្អាតល្អ មានអនាម័យ ស័ក្តិសមជាទីអារាមសាសនា ដែលត្រូវគោរពបូជា ហើយអាចជាគោលដៅទេសរណ៍ស្អាត និងបៃតង សម្រាប់ទេសចរណ៍បែបសាសនាផងដែរ។

ឆ្លៀតក្នុងពិធីនេះ លោកក៏បានរំលឹកដល់ប្រជាពលរដ្ឋដែលមិនទាន់មានឈ្មោះបោះឆ្នោត ពិសេសយុវជនដែលដល់អាយុបោះឆ្នោត រួសរាន់ទៅចុះឈ្មោះបោះឆ្នោតផងដែរ៕