
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
កម្ពុជានាំចេញផលនេសាទបានជិត១ម៉ឺនតោន នៅរយៈពេល៨ខែ ឆ្នាំ២០១៧ ខណៈចំណូលបានពីវិស័យជលផលមានជាង៣៣ម៉ឺនដុល្លារ
17-09-2017 15:22
(ភ្នំពេញ)៖ នៅរយៈពេល៨ខែ ឆ្នាំនេះ ពោលចាប់ពីខែមករា ដល់ ខែសីហា ឆ្នាំ២០១៧ កម្ពុជាបាននាំចេញផលនេសាទជិត១ម៉ឺនតោន។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែកញ្ញានេះ បានបញ្ជាក់ថា ចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០១៧ កម្ពុជានាំចេញផលនេសាទបានចំនួន៩៩០០តោន ក្នុងនោះផលនេសាទស្រស់ចំនួន ៦,៣៥០តោន និងផលនេសាទកែច្នៃចំនួន ៣,៥៥០តោន។
របាយការណ៍ដដែលបញ្ជាក់ថា រយៈពេល៨ខែនេះ ចំណូលដែលបានពីវិស័យជលផលមានចំនួន ១,៣៣៤,៦៣១,៨៧៦រៀល ដែលនឹងប្រមាណ៣៣ម៉ឺនដុល្លារអាមេរិក៕