(ភ្នំពេញ)៖ បន្ទាប់ពីទទួលជោគជ័យលើទីផ្សារស្មាតហ្វូន Huawei P10 P10 Plus, Huawei Mate9, Huawei Y7 Prime, Huawei GR5 2017 និងទទួលបាន ចំណាត់ថា្នក់ ស្មាតហ្វូនធំជាងគេលំដាប់ពិភពលោកលេខ២ ជំនួស Apple រួចមក ក្រុមហ៊ុន Huawei ប្រចាំកម្ពុជា បានប្រារព្ធ ពិធីជប់លៀងពិសេស ថ្លែងអំណរគុណដល់ មិត្តអ្នកសារព័ត៌មាន ដៃគូសហការ និងប្រកាសផ្តល់ការដូថែម ដល់អតិថិជនសរុបជាង ១០ម៉ឺនដុល្លារ សម្រាប់បុណ្យភ្ជុំ នៅសណ្ឋាគារ Juliana នាល្ងាចថ្ងៃទី១៦ កញ្ញា ឆ្នាំ ២០១៧ ។
កម្មវិធីជប់លៀងដ៏ពិសេសនេះ រួមមានវត្តមាន តារាចម្រៀងតារាបង្ហាញម៉ូតល្បីៗ មិត្តអ្នកសារពត៌មាន ជាងថតរូបអាជីព ក្រុមការងារ Huawei និងដៃគូសហការ សរុបជាង៣០នាក់ ក្រោមភោជនីអាហារដ៏ឆ្ងាញ់ពិសារ នៃកម្រគ្រួសារ Huawei។
លោក អែម យុទ្ធូ ប្រធានផ្នែកទីផ្សារជាន់ខ្ពស់របស់ ស្មាតហ្វូន Huawei ប្រចាំប្រទេសកម្ពុជាបានថ្លែងថា ក្រៅពីត្រៀមកាដូរពិសេសសរុបទូទំាងប្រទេស ជាង ១០ ម៉ឺនដុល្លារ សម្រាប់ អតិថិជននារដូវបុណ្យភ្ជុំ ក្រុមហ៊ុន Huawei ក៏បានរៀបចំនូវកម្មវិធី អាហារសាមគ្គី សម្រាប់ថ្លែងអំណរអរគុណ យ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្រ របស់អតិថិជន ដៃគូសហការ តារាចម្រៀងតារាម៉ូដែល មិត្តអ្នកសារព័ត៌មាន ជាងថតរូបអាជីព និងក្រុមការងារ Huawei ដែលបានជួយជំរុញឲ្យ Huawei រីកចំរើនជាលំដាប់រហូត អាចគ្រងតំណែងលេខ២ ស្មាតហ្វូនធំជាងគេ លំដាប់ពិភពលោកជំនួសក្រុមហ៊ុន Apple។ លោក យុទ្ធូ បន្ថែមថា «យើងបន្តសហការគ្នា និងរួមគ្នាតែមួយ ដើម្បីជោគជ័យថ្មី ជាមួយ Huawei Smartphone ស៊េរីថ្មីៗ»។
គួររំឭកថា អតិថិជន អាចទទួលបាន កាដូរថែមពិសេសថែមដូរព្យុះ សម្រាប់ឱកាសបុណ្យភ្ជុំបិណ្ឌ នៅគ្រប់សាខា ហាងលក់ទូរសព្ទ ដែលមានបុគ្គលិក ហួវៃ និងស្លាកសញ្ញា ហួវៃ ដោយគ្រាន់តែជាវ នូវស្មាតហ្វូនស៊េរីណាមួយ របស់ Huawei។ បច្ចុប្បន្ន ក្រុមហ៊ុន Huawei កំពុង ឡើងកូដខ្លាំង ជាពិសេសស្មាតហ្វូន កាមេរ៉ាពីរ ដោយសារគុណភាព ផលិតផលលើសពីតម្លៃ ស្មាតហ្វូន GR5 2017, Huawei P10, P10 Plus, Mate9, ហើយក្នុងពេលឆាប់ៗនេះ នឹងមានវត្តមានកំពូលស្មាតហ្វូនកាមេរ៉ា៤ (មុខ២និងក្រោយ២) ហើយនិងកំពូលអធិរាជស្មាតហ្វូន Huawei Mate10 បំពាក់ Kirin 970 ទ្រទ្រង់បច្ចេកវិទ្យា AI ក្នុងតម្លៃដ៏ភ្ញាក់ផ្អើល ជាមួយនឹងការថែមអស់ស្ទះ។
ក្រៅពីនេះ ក្រុមហ៊ុន ហួវៃនឹងបន្តចេញប្រូម៉ូសិនយក្ស ចាប់ពីខែតុលាដល់ធ្នូ ឆ្នាំ២០១៧ ដើម្បីជាកិច្ចតបស្នង ដល់អតិថិជនដែលតែងតែគាំទ្រ ផលិតផលស្មាតហ្វូនរបស់ខ្លួន។
សូមបញ្ជាក់ថា ផលិតផល និងសេវាកម្មរបស់ Huawei មានវត្តមានក្នុងប្រទេសច្រើនជាង ១៧០ ប្រទេស ហើយកំពុងនឹងត្រូវបាន ប្រើបាស់ដោយមួយភាគបី នៃប្រជាជនទូទាំងសកលលោក ដោយជាប់ជាក្រុមហ៊ុនស្មាតហ្វូនលក់ ដាច់ជាងគេបំផុត លំដាប់ថ្នាក់លេខ៣ ក្នុងឆ្នាំ ២០១៤។ ការិយាល័យ R&D ត្រូវបានរៀបចំឡើង លើទឹកដីសហរដ្ឋអាមេរិច អាល្លឺម៉ង់ ស្វីដិន រុស្ស៊ី ឥណ្ឌា និងចិន។ Huawei Consumer BG គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយ របស់ក្រុមហ៊ុន Huawei ក្នុងចំណោមក្រុមហ៊ុនទាំង៣ ហើយធ្វើការផលិត និងគ្រប់គ្រងលើស្មាតហ្វូន កុំព្យូទ័រ និងtablets ឧបករណ៍ប្រើប្រាស់ដែលអាចពាក់នឹងខ្លួនបាន និងសេវាផ្ទុកឯកសារលើអ៊ិនធើណិត (Cloud services)-ល-។
បណ្តាញជុំវិញសកលលោក របស់ Huawei ត្រូវបានបង្កើតឡើង អស់រយៈពេល២០ឆ្នាំមកហើយ ក្រោមជំនាញផ្នែកទូរគមនាគមន៍ និងមានការប្តេជ្ញា ក្នុងការនាំយកនូវបច្ចេកវិទ្យា ទំនើបៗចុងក្រោយបង្អស់ឲ្យអតិថិជនរបស់ខ្លួន នៅជុំវិញពិភពលោក៕