(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា ឆ្នាំ២០១៧នេះ Fresh News សូមលើកយកព័ត៌មានសំខាន់ៗ ដែលកើតមាននៅក្នុងអំឡុងសប្តាហ៍នេះ ចំនួន១០ ដើម្បីផ្សាយជូនលោកអ្នក៖
១៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យជនរួមជាតិខ្មែររួបរួមគ្នាជាជាតិនិយម កំចាត់ពួកបរទេសឈ្លានពាន ដើម្បីឯករាជ្យ សេរីភាព និងអធិបតេយ្យភាពរបស់ខ្មែរយើង (ចុចអាន)
២៖ អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ភ្នាក់ងាររបស់វិទ្យុអាស៊ីសេរីនៅកម្ពុជា មិនត្រូវបានស្វាគមន៍ទេ, ខណៈក្រសួងមហាផ្ទៃនឹងមានចំណាត់ការតាមផ្លូវច្បាប់ (ចុចអាន)
៣៖ សម្តេចតេជោ ហ៊ុន សែន ហៅសហរដ្ឋអាមេរិកថាជាប្រទេសគ្មានគុណធម៌ គ្មានមនុស្សធម៌ និងគ្មានមេត្តាធម៌ ចំពោះពលរដ្ឋខ្មែរ (ចុចអាន)
៤៖ មេធាវីប្តឹងប្រឆាំងដីកាឃុំខ្លួនលោក កឹម សុខា៖ សភាស៊ើបសួរសាលាឧទ្ធរណ៍ នឹងបើកសវនាការថ្ងៃទី២៦ ខែកញ្ញា (ចុចអាន)
៥៖ កម្មការិនីរោងចក្រម្នាក់ សម្ដែងការសោកស្ដាយយ៉ាងខ្លាំងដែលធ្លាប់រិះគន់ សម្ដេចតេជោ ហ៊ុន សែន តាមគេតាមឯង (ចុចអាន)
៦៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសចោទសួរទៅកាន់ឯកអគ្គរដ្ឋទូតអាមេរិកថា តើការនិយាយរបស់លោក កឹម សុខា រឿងរៀបចំផែនការធ្វើបដិវត្តពណ៌ ពិត ឬមិនពិត ? សូមចេញមុខមកពន្យល់ដើម្បីបញ្ជាក់ការពិត (ចុចអាន)
៧៖ សម្តេចតេជោ ហ៊ុន សែន៖ បើអាមេរិកផ្តល់ទិដ្ឋាការដល់មន្រ្តីក្រសួងការបរទេសខ្មែរវិញ កម្ពុជាក៏សម្រេចបន្តកិច្ចព្រមព្រៀងស្វែងរកឆ្អឹងទាហានអាមេរិកវិញដែរ (ចុចអាន)
៨៖ ក្រសួងការពារជាតិ ចេញសេចក្តីប្រកាសអំពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចពិជ័យសេនា ទៀ បាញ់ (ចុចអាន)
៩៖ អគ្គនាយកដ្ឋានពន្ធដារ ចេញសេចក្តីបំភ្លឺ និងប្រកាសទាមទារឲ្យម្ចាស់កាសែត Cambodia Daily បង្ហាញអត្តសញ្ញាណជនដែលគំរាមឲ្យលោកស្រីចុះហត្ថលេខាសុំទោស ដើម្បីឲ្យសមត្ថកិច្ចមានចំណាត់ការតាមផ្លូវច្បាប់ (ចុចអាន)
១០៖ កូនស្រីលោក កឹម សុខា រិះគន់តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិថា ខ្វះភាពក្លាហានក្នុងសំណុំរឿងឪពុករបស់នាង (ចុចអាន)