(ស្ទឹងត្រែង)៖ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧នេះ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត រួមជាមួយលោក ញ៉ែម សាម៉ន ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង បានដឹកនាំគណៈប្រតិភូ ចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនជូនវីរៈកងទ័ព នៅអង្គភាពវរៈសេនាតូចលេខ២៨០ និងវរៈសេនាតូចលេខ២៨២ ចំណុះកងពលតូចអន្តរាគមន៍ថ្មើរជើងលេខ១២៨ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅភូមិសាស្រ្តស្រែពក និងអូរច្រឡង់។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជូនចំពោះបងប្អូនវីរៈកងទ័ពទាំងអស់ដែលកំពុងតែឈរជើង ដើម្បីការពារបូរណភាពទឹកដី។

នាំយកអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជូនដល់អង្គភាពទាំង២ រួមមានថវិកាសរុបចំនួន ៦២.០៥០.០០០រៀល, អង្ករ ០៨តោន, មុងការពារមូស ៩៨០, ថ្នាំពេទ្យមួយចំនួន និងជូនថវិកាដល់បងប្អូនវីរៈកងទ័ព ម្នាក់ៗចំនួន ៥០.០០០រៀល សម្រាប់ឱកាសបុណ្ឌភ្ជុំបិណ្ឌប្រពៃណីជាតិ៕