(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌមានជ័យ សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍បឹងទំពុន បានចុះបង្ក្រាបករណីគ្រឿងញៀនមួយកន្លែង នៅផ្ទះសំណាក់ «ឌីមនោរម្យ» តាមបណ្ដោយផ្លូវលេខ៣៧១ ភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពុនទី២ ដោយឃាត់បានជនសង្ស័យ១០នាក់ និងថ្នាំញៀនមួយចំនួន។
ប្រតិបត្តិការបង្ក្រាបនេះ ត្រូវបានធ្វើឡើងនៅយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ដោយជនសង្ស័យទី១៖ឈ្មោះ ខៀវ ប្រុសបុត្រ, ទី២៖ឈ្មោះ រ៉ន ស្រីពៅ, ទី៣៖ឈ្មោះ ចាន់ យឹងឡង, ទី៤៖ឈ្មោះ លី ឌីណា, ទី៥៖ឈ្មោះ ឡុង គាថា ហៅគឹម, ទី៦៖ឈ្មោះ ងួន សុវណ្ណៈលាងហាក់, ទី៧៖ឈ្មោះ ឆន គឹមលី, ទី៨៖ឈ្មោះ គឹម ឧស្សាហ៍, ទី៩៖ឈ្មោះ ងូយ នីតា និងទី១០៖ឈ្មោះ ឆេន រ៉ាវី។ ក្នុងនោះដកហូតបាន ក្រាមពណ៌សថ្លា ចំនួន០៤កញ្ចប់ ទូរស័ព្ទដៃ០១គ្រឿង និងឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ១០នាក់ ដោយក្នុងនោះ៦នាក់ បានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ និងជនសង្ស័យ០៤នាក់ផ្សេងទៀត បញ្ជូនទៅកាន់មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ដោយបានការឯកភាពពីលោក ស៊ីន វិរៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានភ្នំពេញ៕