(ភ្នំពេញ)៖ ស្រីស្រស់សម្ផស្សឆើតឆាយ រាងកាយល្វត់ល្វន់ គួរជាទីទាក់ទាញក្រសែភ្នែក របស់បុរសៗតារាសម្ដែង ដួង ស្រីពេជ្រ ហើយបានប្ដូរឈ្មោះទៅជា ដួង ម៉ានិច ដើម្បីយកហុងស៊ុយក្នុងការងារសិល្បៈ នឹងលាតត្រដាងពីភាពសិចរបស់កញ្ញា និងបកអាក្រាតពីតួអង្គស្រីដែលត្រូវប្រុសៗរួមគ្នាចាប់រំលោភ ព្រមទាំងលាតត្រដាងពីជីវិតផ្ទាល់ខ្លួនឲ្យមហាជនបានដឹងតាមរយៈកម្មវិធី «អាថ៌បាំងក្រៅឆាករបស់តារា» របស់ Fresh News TV នៅថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០១៧នេះវេលាម៉ោង៧៖០០នាទី - ៨៖០០នាទីយប់នេះ។
កម្មវិធី «អាថ៌បាំងក្រៅឆាករបស់តារា» របស់ Fresh News TV នៅព្រលប់ថ្ងៃសៅរ៍នេះ គឺឈានជាសប្តាហ៍ទី២ ហើយប្រិយមិត្តនិងទស្សនិកជននឹងបានជួប ជាមួយតារាសម្ដែងដ៏សិចស៊ី ទាំងសំដី និងកាយវិការ ព្រមទាំងហ៊ានប្រឡែងលេងនឹងសត្វពស់ គឺកញ្ញា ដួង មានិច ដោយនាងនឹងមកលាតត្រដាងនូវជីវិតតស៊ូគ្រប់បែបយ៉ាង ទម្រាំមានឈ្មោះល្បីរហូតមកដល់សព្វថ្ងៃនេះ។
យ៉ាងណាមិញ ថ្មីៗនេះបណ្ដាអ្នកគាំទ្រ នៅក្នុងសង្គម Facebook របស់តារាស្រីចង្កេះអង្ក្រង ដួង ម៉ានិច បានសម្ដែងការរិះគន់ ទៅលើភាពសិចស៊ីរបស់នាង ថាជាភាពសិចស៊ីជ្រុលហួសហេតុ។ ដូចនេះនៅព្រលប់ថ្ងៃសៅរ៍ កុំភ្លេចរង់ចាំស្តាប់ការបកស្រាយរបស់នាងផ្ទាល់ ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» ដែលមានផ្សាយផ្ទាល់នៅលើ Fresh News TV នៅវេលាម៉ោង៧ ដល់ម៉ោង ៨ យប់ ហើយក៏មានចាក់ផ្សាយឡើងវិញនៅថ្ងៃអាទិត្យ ចាប់ពីម៉ោង៧ ដល់ម៉ោង៨ យប់ដូចគ្នាផងដែរ៕