(ភ្នំពេញ)៖ មជ្ឈមណ្ឌលកម្សាន្ត និងអប់រំ Kids City សហការជាមួយក្រុមហ៊ុន JBL Cambodia បង្កើតកម្មវិធី ដ៏អស្ចារ្យសម្រាប់អតិថិជន Clip ‘N Climb ទាំងអស់ គឺកម្មវិធីប្រកួតកីឡាឡើងជញ្ជាំងយករង្វាន់ JBL Bluetooth speakers។
នៅថ្ងៃអាទិត្យ ទី១ ខែតុលា ឆ្នាំ២០១៧ ចាប់ពីម៉ោង ២រសៀល ដល់ម៉ោង ៥ល្ងាច Kids City មានរៀបចំ ការប្រកួតឡើងជញ្ជាំង ដើម្បីដណ្ដើមយករង្វាន់ពីក្រុមហ៊ុន JBL Cambodia។
លក្ខខណ្ឌក្នុងការប្រកួត៖
* អ្នកចូលរួមប្រកួតទាំងអស់ ត្រូវមកប្រកួតឡើងជញ្ជាំង (Speed Climb) នៅម៉ោង២រសៀល ដើម្បីធ្វើការប្រកួត
*អ្នកដែលឡើងជញ្ជាំង (Speed Climb) បានលឿនក្នុងរយៈពេលតិចជាងគេចំនួន៣នាក់ នឹងក្លាយជាអ្នកឈ្នះរង្វាន់ដូចជា៖ រង្វាន់ទី១ : JBL Extreme, រង្វាន់ទី២៖ JBL Flip4, រង្វាន់ទី៣៖ JBL Clip2
កាន់តែពិសេសថែមទៀតនោះ លោកអ្នកអាចចុះឈ្មោះចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ (នៅជាន់ផ្ទាល់ដី រឺជាន់ទី៤) ដើម្បីទទួលបានរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ផ្សេងៗទៀតដូចជា៖
*អ្នកចុះឈ្មោះ៥០នាក់ដំបូង នឹងទទួលបានអាវយឺតJBL1 គូប៉ុងលេង Bowling 1game និង 3GB Smart Internet Data
*អ្នកចុះឈ្មោះទី51ដល់100 នឹងទទួលបានគូប៉ុងលេង Bowling 1game និង3GB Smart Internet Data
*អ្នកចុះឈ្មោះទី101ដល់150 នឹងទទួលបាន 3GB Smart Internet Data
សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងទូរស័ព្ទលេខ៖ 023 220 088 ឬទៅកាន់អាស័យដ្ឋាន៖162A (ក្បែរអគារ 42ជាន់) មហាវិថីព្រះសីហនុ រាជធានីភ្នំពេញ, Facebook / Website: www.kidscityasia.com៕