(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ដឹកនាំរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក-រង នាយកដ្ឋាន មន្ទីរ និងមន្ត្រីរាជការ រួមទាំងព្រះសង្ឃតាមខណ្ឌក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧នេះ ចុះសួរសុខទុក្ខកងទ័ព នៅអគ្គបញ្ជាការដ្ឋានបញ្ជូនសារ នៃកងយុទ្ធពលខេមរភូមិន្ទ នៅបញ្ជាការដ្ឋានបញ្ជូនសារ។
ក្នុងឱកាសនោះ ប្រតិភូក្រសួងធម្មការ និងសាសនា បាននាំយកនូវអំណោយ ជាគ្រឿងឧបភោគ បរិភោគ និងថវិកាចំនួន១៥,៦៥0,០០០រៀល ផ្ដល់ជូនកងទ័ពផងដែរ។
ទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម បានផ្តាំផ្ញើសាកសួរសុខទុក្ខ និងជូនពរពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដល់មិត្តយុទ្ធជនដែលទៅបំពេញភារកិច្ច នៅសមរភូមិមុខ និងក្រុមគ្រួសារបងៗទាំងអស់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ កាន់បិណ្ឌនេះផងដែរ។
ទន្ទឹមនឹងនោះ លោកទេសរដ្ឋមន្រ្ដី ក៏បានផ្ដាំផ្ញើឲ្យយុទ្ធជនទាំងអស់ និងក្រុមគ្រួសារ អញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនបម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា ២០១៨ខាងមុខនេះ ឲ្យបានមួយរយភាគរយ៕