(ភ្នំពេញ)៖ រថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿងជារបស់ក្រុមហ៊ុន ឡុង ម៉េង បើកចៀសរថយន្តដឹកដីមួយគ្រឿងទៀតស្រាប់តែរបេះដី ក្រឡាប់ធ្លាក់ចូលទឹកប្រឡាយ ដែលនៅអមសង្ខាងផ្លូវផ្ងារជើងឡើងលើ ទ្រមេឃតែមិនបណ្តាលឲ្យតៃកុងរថយន្តខាងលើនោះរងរបួសនោះទេ។
ហេតុការណ៍ខាងលើនេះដែរ បានកើតឡើងនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧នេះ ស្ថិតនៅចំណុចផ្លូវលំ១ខ្សែដែលមានប្រឡាយ អមសង្ខាងផ្លូវ និងទឹកឡោមព័ទជុំក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមមន្រ្តីនគរបាលមូលដ្ឋាន បានថ្លែងថា មុនពេលកើតហេតុគេឃើញមានរថយន្តលាយបេតុង១គ្រឿង ពណ៌សលាយក្រហម ពាក់ស្លាកលេខភ្នំពេញ 5A-1372 បើកបរដោយបុរសម្នាក់ មិនស្គាល់ឈ្មោះហើយនៅមុនពេលកើត និងមានរថយន្ត១គ្រឿងទៀតបើកបរធ្វើដំណើរបញ្ចាសទិសដៅគ្នាពីកើត ទៅលិច ក្នុងល្បឿនល្បឿនគយរសមដែរ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើស្រាប់តែមានរថយន្តបែនយីឌុបដឹកដី១គ្រឿងទៀតបើកបរ ក្នុងទិសដៅបញ្ចាសទិសគ្នា។
ខណៈដែលរថយន្តក្រឡាប់ខាងលើចៀសក៏ករលាបចូលក្នុងទឹកប្រឡាយតែម្តងពេលនោះអ្នកបើកបរបានលោតចុះចេញដោយសុវត្ថិភាពមិនបាន បណ្ដាលឲ្យមានគ្រោះថ្នាក់នោះឡើយក្រោយពេលកើតហេតុតំណាងក្រុមហ៊ុន ឡុងម៉េង បានហៅរថយន្តស្ទូចទៅស្ទូចយករថយន្តមួយគ្រឿងនេះ ចេញពីកន្លែងកើតហេតុទៅធ្វើការជួសជុលឡើងវិញដោយខ្លួនឯង៕