(ភ្នំពេញ)៖ ថ្មីនេះតារាចំរៀងស្រី លំដាប់កំពូល កញ្ញា មាស សុខសោភា បានបញ្ចេញនូវបទ ចំរៀងថ្មីៗរបស់ខ្លួនជាច្រើនបទ ហើយទទួលបានការគាំទ្រយ៉ាងខ្លាំង ពីអ្នកគាំទ្រគ្រប់បទតែម្តង ដូចជា បទម្នាក់ឯងមិនស្លាប់ទេ បទមេឃកំពុងភ្លៀងហើយ បទខូចធ្វើអី និងបទផ្ញើក្ដីស្រឡាញ់ឱ្យកូនផង ដែលកំពុងផ្ទុះនារដូវភ្ជុំបិណ្ឌនេះ។

នៅក្នុងកម្មវិធីសម្ភោធគេហទំព័រនិងAPPលក់ទំនិញអនឡាញ Khshoppingដែលអតិថិជនអាចមានឱកាសទិញទំនិញតំលៃរាប់រយដុល្លាជាមួយទឹកប្រាក់ចាប់ពី0.25$តែប៉ុណ្ណោះ កញ្ញាមាសសុខសោភាបានបកស្រាយចំរៀង៣បទក្នុងនោះមានបទ មួយមានចំណងជើងថា"បបរឈាមជ្រូក"´´´ជាចង្វាក់ញាក់ មានទាំងការ RAPផ្ទាល់ពីកញ្ញាមាស សុខសោភាផងនោះ គឺពិតជាមានភាពទាក់ទាញ ពិរោះប្លែក ជារស់ជាតិថ្មីមួយសំរាប់អ្នកគាំទ្រ ហើយនេះជាបទថ្មីរបស់កញ្ញាដែលគ្រោងនឹងថត MVក្នុងពេលឆាប់ៗនេះ។

សូមទស្សនា ដូចខាងក្រោម៖