(ភ្នំពេញ)៖ ប្រជាពលរដ្ឋចំនួនតែងតែជួបប្រទះនូវបញ្ហាបាត់បង់ទ្រព្យសម្បត្តិ មានតម្លៃជាច្រើន ដោយសារតែមានការលួចកាត់ ឬឆក់ពីសំណាក់ជនខិលខូច ហើយកត្តាទាំងនេះ គឺបណ្ដាលមកពីការប្រើប្រាស់សំភារៈ ឬកាបូបអន់ ផុយ ងាយនឹងរហែក និងដាច់។
ដើម្បីដោះស្រាយបញ្ហាទាំងនេះ ហាងលក់ទំនិញ Central Mall បាននាំយកកាបូបដែល មានគុណភាពខ្ពស់ម៉ាក Pacsafe ដែលមានសមត្ថភាពខ្ពស់ រឹងមាំ ជាប់ស្វិត អាចការពារបានយ៉ាងល្អពីការលួចកាត់ ឬឆក់របស់ចោរបាន។
Pacsafe គឺជាម៉ាកផលិតផលកាបូបមួយ សម្រាប់អ្នកធ្វើដំណើរទូទៅ ដែលមានគុណសម្បត្តិពិសេស ច្រើនយ៉ាងដូចជា៖
* មានភាពស្វិតរឹងមាំ អាចការពារពីការលួច ឬកាត់ របស់ជនខិលខូច
* គ្រប់កាបូប Pacsafe ត្រូវបានធ្វើឡើងដោយការការពារពិសេស បើទោះជាកាបូបរបស់អ្នកកាត់រហែក ក៏នៅមានសំណាញ់ EXOMESH សម្រាប់ការពារសម្ភារៈមានតម្លៃរបស់លោកអ្នក មិនឲ្យចោរលួចបាន
* អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះគឺ ខ្សែស្ពាយរបស់កាបូបម៉ាក Pacsafe ក៏មានបង្កប់ខ្សែ Exomesh នៅខាងក្នុង ដែលមិនងាយកាត់ផ្តាច់បាន ជួយការពារពីការឆក់កាបូបបានយ៉ាងល្អ។
* មានទំពក់ខ្សែស្ពាយរបស់កាបូប Pacsafe ដែលជាការយកចិត្តទុកដាក់យ៉ាងម៉ត់ចត់របស់អ្នកជំនាញ។ ទំពក់ខ្សែស្ពាយដែលមានគុណភាពរួមជាមួយការបំពាក់នូវសោរសុវត្ថិភាព ដែលធ្វើអោយលោកអ្នកកាន់តែជឿរជាក់។
សម្រាប់កាបូបដ៏ពិសេសនេះ លោកអ្នកអាច អញ្ជើញទៅជាវនៅក្នុងហាង Central Mall ដែលជាហាងមាន លក់ផលិតផលសម្រាប់ធ្វើដំណើរទូទៅ ហើយសុទ្ធសឹងជាម៉ាកពិតៗ និងផ្តល់ជូននូវការធានាទៅតាមការ កំណត់របស់ម៉ាកនៃផលិតផលនីមួយៗ៕