(ភ្នំពេញ)៖ រថយន្តដឹកប្រេងឥន្ធនៈធុនមធ្យម ចំណុះ១៨,០០០លីត្រ ម៉ាក ISUZU ដែលបំពាក់ស៊ីទែនប្រេង ជាប្រភេទអាលុយមីញ៉ូម ត្រូវបានក្រុមហ៊ុន កម្ពុជា តេលាបញ្ជាទិញ រហូតដល់ទៅចំនួន២០គ្រឿង។

ក្នុងឱកាសនោះ ក៏មានពិធីប្រគល់ផងដែរ ដោយមានវត្តមានលោក ឈុន វណ្ណឌី នាយកផលិតកម្ម-ដឹកជញ្ជូនក្រុមហ៊ុនកម្ពុជាតេលា លោក បេន គៀស្រ៊ីថាណាកន​ អនុប្រធាន​និងជានាយកគ្រប់គ្រងក្រុមហ៊ុន​ ខេ (ខេមបូឌា) ជាអ្នកផ្គត់ផ្គង់ និងលោក ម៉ាគិ កាបាយ៉ាម៉ា ជានាយកគ្រប់គ្រងក្រុមហ៊ុន ISUZU Motors Indochina Limited ប្រចាំនៅប្រទេសកម្ពុជា នៅថ្ងៃទី១៣កញ្ញា ។នេះជាលើកទី១ ដែលក្រុមហ៊ុនកម្ពុជាតេលា បានបញ្ជាទិញរថយន្តដឹកប្រេងឥន្ធនៈធុនមធ្យមម៉ាក ISUZU។

តំណាងក្រុមហ៊ុន ខេ (ខេមបូឌា) បានឲ្យដឹងថា ចាប់តាំងពីរថយន្តដឹកទំនិញ ISUZU ត្រូវបាននាំយកមកចែកចាយ នៅក្នុងទីផ្សារកម្ពុជា រហូតមកដល់ពេលបច្ចុប្បន្ន ក្រុមហ៊ុនកម្ពុជាតេលា បានផ្តល់នូវការគាំទ្រ ដ៏មានតម្លៃបំផុត ដល់រថយន្ត ISUZU ដោយចំនួនបញ្ជាទិញមានរហូតដល់១៥០គ្រឿងមកហើយ រួមទាំងធុនស្រាល និងធុនមធ្យម។ គុណភាពដែលគួរជាទីទុកចិត្តនៃរថយន្តដឹក ISUZU ព្រមទាំងសេវាកម្មបន្ទាប់ពីការលក់របស់ក្រុមហ៊ុន ខេ (ខេមបូឌា) គឺជាកត្តាដ៏ចំបងបំផុត ដែលអាចទទួលបាននូវការគាំទ្រដ៏មានតម្លៃនេះ។  

តាមរយៈការបញ្ជាទិញនេះផងដែរ ក៏បានបង្ហាញឲ្យឃើញយ៉ាងច្បាស់អំពីភាពរីកចំរើនដ៏ខ្លាំងក្លា និងលឿនបំផុត​របស់ក្រុមហ៊ុនកម្ពុជាតេលា ដែលជាក្រុមហ៊ុនប្រេងឥន្ធនៈធំជាងគេបំផុតនៅកម្ពុជា​ មានសមត្ថភាពពេញលេញ ក្នុងការពង្រីកការដឹកជញ្ជូន ចែកចាយ ផ្គត់ផ្គង់ប្រេងទៅកាន់អតិថិជនរបស់ខ្លួន យ៉ាងទាន់ពេលវេលាប្រកបដោយទំនុកចិត្ត ជាមួយរថយន្តថ្មីៗជាច្រើន។

រថយន្តដឹក​ទំនិញ ​ISUZU​ ត្រូវបានផលិតឡើងដោយក្រុមហ៊ុន​ ISUZU Motors Limited នៅប្រទេសជប៉ុន ដែលជាក្រុមហ៊ុនផលិត​រថយន្តដឹកទំនិញ​​ និង​ម៉ាស៊ីន​ម៉ាស៊ូត​ដ៏ធំបំផុតនៅក្នុងពិភពលោក។ រថយន្ត​ដឹក​​ទំនិញ ISUZU​ ត្រូវបានអ្នកឯកទេស ​ធើ្វការ​ពិសោធន៍ជា​ច្រីនដំណាក់កាលលើផែ្នកម៉ាស៊ីន ​បច្ចេកវិទ្យា​ និងប្រព័ន្ធដំណើរ​ការ​របស់​​​រថយន្តនិមួយៗ​ ដែល​ធើ្វឲ្យ​រថយន្ត​នេះទទួលបានការកោតសរសើរយ៉ាងខ្លាំងលើគុណ​ភាពល្អឥតខ្ចោះ ធន់រឹងមាំ សន្សំ​សំចៃ​ប្រេង​បាន​ច្រើន និងមានអាយុកាល​ប្រើប្រាស់បាន​យូរ​ជាង​រថយន្ត​ដឹក​ទំនិញផ្សេងៗ​។​

លើសពីនេះទៅទៀត រថយន្តដឹក​ទំនិញ​ ISUZU​ ត្រូវបានគេទទួល​ស្គាល់ថា ជា​រថយន្ត​ដែលលក់ដាច់​ជាង​គេ លំដាប់​​ថ្នាក់លេខ១ នៅប្រទេស​ជប៉ុន ចាប់​ពីចន្លោះឆ្នាំ​​១៩៧០ ​​​ដល់១៩៩៩ និង​ពីឆ្នាំ២០០១ ​ដល់២០១៦កន្លងមកនេះ។​​​​ ​មកដល់ពេលបច្ចុប្បន្ននេះក្រុម​ហ៊ុន​ ខេ (ខេមបូឌា) បាន​នាំចូ​លចែកចាយផ្ទាល់រថយន្តដឹក​ទំនិញម៉ាក ISUZU ពីក្រុមហ៊ុន​ ISUZU Motors Limited ដែលមានគ្រប់ប្រភេទចាប់​ពីធុនស្រាល​​រហូត​ដល់​ធុន​ធ្ងន់​ដូចជា​ ១តោន ១.៥តោន ២.៥តោន ៣.៥តោន  ៥តោន ៨តោន ១៥តោន ២០តោន​ និងក្បាលសណ្តោង​ជាដើម។ល។

បច្ចុប្បន្ននេះ ដោយមានកើនឡើងនូវតំរូវការរថយន្តដឹកទំនិញ ISUZU ក្រុមហ៊ុន ខេ (ខេមបូឌា) បាននឹងកំពុងធ្វើការសាងសង់អាគារតាំងបង្ហាញរថយន្តដឹកទំនិញ ISUZU ថ្មីមួយទៀតបន្ថែមលើអាគារបច្ចុប្បន្ន រួមជាមួយមជ្ឈមណ្ឌលសេវាកម្មជួសជុលថែទាំរថយន្តជាលក្ខណៈស្តង់ដា ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេងជាប់ក្រុមហ៊ុនNCX ជាក្រុមហ៊ុនផលិតម៉ូតូ HONDA។ អាគារនេះនឹងបើកដំណើរការបំរើសេវាកម្មជូនអតិថិជននៅក្នុងខែវិច្ឆកា ឆ្នាំ២០១៧ខាងមុខនេះ៕