(ភ្នំពេញ)៖ ក្រុមហ៊ុន ទ្រូម៉ានី និងក្រុមហ៊ុន CP បានផ្ដល់រង្វាន់ម៉ូតូ និងកង់ដល់អតិថិជន ដែលបានឈ្នះរង្វាន់ ពីកម្មវិធីប្រូម៉ូសិនបង់ស្រួលឈ្នះស្រួល ដោយបានបង់ថ្លៃទំនិញតាមរយៈភ្នាក់ងារទ្រូម៉ានី។
ការរៀបចំកម្មវិធីឈ្នះរង្វាន់ ដល់អតិថិជននេះធ្វើឡើង ក្នុងគោលបំណងលើកទឹកចិត្ត ដល់អតិថិជនទាំងអស់ ដែលតែងតែធ្វើការបង់ថ្លៃទំនិញ CP តាមរយៈភ្នាក់ងារទ្រូម៉ាន់នី និងផ្តល់ភាពងាយស្រួល ដល់អតិថិជនក្នុងការបង់វិក័យប័ត្រ ដោយអតិថិជនមិនបាច់ចំណាយពេលយូរ គ្រាន់តែទៅរកភ្នាក់ងារទ្រូម៉ាន់នី ដែលនៅជិតបំផុត ហើយធ្វើការបង់វិក័យប័ត្រជាការស្រេច។
រាល់ពេលដែលអតិថិជន ធ្វើការបង់ថ្លៃទំនិញ CP តាមរយៈភ្នាក់ងារទ្រូម៉ាន់នី នោះក្រុមការងារនឹងប្រមូល យកលេខប្រតិបត្តិការមកធ្វើការចាប់រង្វាន់ ដែលមានរង្វាន់ប្រមាណ៦៨រង្វាន់ ដែលរង្វាន់ធំរួមមាន រង្វាន់ម៉ូតូចំនួន១រង្វាន់, ទូរទស្សន៍ចំនួន២រង្វាន់, កង់ចំនួន២០រង្វាន់ និងឆ្នាំងបាយអគ្គិសនីចំនួន៤៥រង្វាន់។
ក្រុមហ៊ុនទាំងពីក៏សង្ឃឹមថា អតិថិជនទាំងអស់នៅតែបន្ដប្រើប្រាស់សេវាមួយនេះ ជារៀងរហូត៕