Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នៅព្រឹកថ្ងៃនេះ អភិបាលរាជធានីភ្នំពេញ ដឹកនាំអភិបាលខណ្ឌទាំង១២ ចុះសួរសុខទុក្ខ និងចែកអំណោយជូនកងទ័ពនៅកងពលទើបបង្កើតថ្មី១២៨ ក្នុងខេត្តស្ទឹងត្រែង

15-09-2017 10:59

(ស្ទឹងត្រែង)៖ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី បានដឹកនាំអភិបាលខណ្ឌទាំង១២ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងទ័ពជួរមុខនៅ កងពលតូចអន្ដរាគមន៍លេខ១២៨ នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ព្រំដែនឡាវ។

បន្ទាប់ពីចប់កម្មវិធីនេះលោកអភិបាល និងគណៈប្រតិភូនឹងចុះសួរសុខទុក្ខ ព្រមទាំងចែកអំណោយជូនកងទ័ព ជួរមុខក្នុងតំបន់ប្រាសាទព្រះវិហារ កងពលតូចលេខ៩ និងវរនគរបាលការពារព្រំដែនលេខ៧៩៣ ក្នុងខេត្តព្រះវិហារ ក្នុងនាមជាសមរភូមិជួរក្រោយ លើកទឹកចិត្តដល់ជួរមុខក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។

តាមកម្មវិធីក្នុងដំណើរចុះទៅសមរភូមិជួរមុខ នៅព្រឹកនេះគណៈប្រតិភូដែលដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នឹងសំណេះសំណាលជាមួយ កងពលតូចអន្ដរាគមន៍លេខ១២៨ និងចុះហត្ថលេខាចងសម្ព័ន្ធមេត្រីភាពជាមួយគ្នាផងដែរ។

នៅរសៀលថ្ងៃទី១៥ ខែកញ្ញា គណៈប្រតិភូបន្ដដំណើរទៅកងពលធំអន្ដរាគមន៍លេខ៣ ដែលនឹងមានទទួលស្វាគមន៍ពីលោកឧត្តមសេនីយ៍ផ្កាយ៣ ស្រី ឌឹក មេបញ្ជាការកងពលធំអន្ដរាគមន៍លេខ៣ផងដែរ៕