Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ.ជ.ប បើកសិក្ខាសាលាសម្រាប់អ្នកសារព័ត៌មាន ស្ដីពីការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ២០១៧

15-09-2017 08:51

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧នេះ បានរៀបចំសិក្ខាសាលាសម្រាប់អ្នកសារព័ត៌មាន ស្ដីពីការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ នៅភោជនីយដ្ឋានទន្លេបាសាក់២ ក្រោមអធិបតីភាពលោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប។

សិក្ខាសាលានេះ នឹងបិទនៅវេលាម៉ោង៤រសៀល ថ្ងៃនេះដដែល ក្រោមអធិបតីភាពលោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប។

សូមជម្រាបថា ការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ មានរយៈពេល៧០ថ្ងៃ ចាប់ពីថ្ងៃ០១ ខែកញ្ញា ដល់ថ្ងៃទី០៩ ខែវិច្ឆិកា ក្នុងនោះមានប្រជាពលរដ្ឋចំនួន ៨៥,៩៧៩នាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោត គិតត្រឹមថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧៕